ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បេ‌ណា‌យ៉ា​ក៏​ទៅ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​យ៉ូអាប់​ថា៖ «ស្តេច​បង្គាប់​ឲ្យ​ចេញ​មក» តែ​លោក​ប្រកែក​ថា៖ «ទេ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ​វិញ» ដូច្នេះ បេ‌ណា‌យ៉ា​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​តាម​ពាក្យ​ដែល​យ៉ូអាប់​ប្រាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បេណា‌យ៉ា​ទៅ​ដល់​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ព្រះ‌រាជា​បញ្ជា​ឲ្យ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណា‌យ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្ដេច​វិញ ហើយ​ទូល​ស្ដេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បេណាយ៉ា​ក៏​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ាប្រាប់​យ៉ូអាប់​ថា ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ចេញ​មក តែ​លោក​ប្រកែក​ថា ទេ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ​វិញ ដូច្នេះ បេណាយ៉ា​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​ថា យ៉ូអាប់​បាន​ឆ្លើយ​មក​ទូលបង្គំ​យ៉ាង​នោះ

សូមមើលជំពូក

អាល់គីតាប

លោក​បេណា‌យ៉ា​ទៅ​ដល់​ជំរំ​របស់អុលឡោះ‌តាអាឡា ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ស្តេច​បញ្ជា​ឲ្យ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណា‌យ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្តេច​វិញ ហើយ​ជម្រាប​ស្តេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:30
3 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​មក​ក្រាប​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «យ៉ូអាប់​បាន​រត់​ទៅ​ត្រសាល​របស់​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាស‌នា» ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ទៅ​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រហារ​ជីវិត​យ៉ូអាប់​ទៅ»។


ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់​ចុះ ចូរ​សម្លាប់​គាត់ ហើយ​កប់​គាត់​ទៅ ដើម្បី​លុប​ឈាម​ដែល​យ៉ូអាប់​បាន​កម្ចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង និង​ពី​ជំនួរ​វង្ស​របស់​បិតា​យើង​ទៅ។


ឯ​បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា លោក​ជា​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាបសៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សម្លាប់​កូន​ប្រុស​ពីរ​នាក់របស់ អ័រាល នៅ​ស្រុក​ម៉ូអាប់។ លោក​ក៏​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ ហើយ​សម្លាប់​សត្វ​សិង្ហ​មួយ​នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល។