១ ពង្សាវតារក្សត្រ 2:30 - អាល់គីតាប30 លោកបេណាយ៉ាទៅដល់ជំរំរបស់អុលឡោះតាអាឡា ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ស្តេចបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្តេចវិញ ហើយជម្រាបស្តេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 បេណាយ៉ាក៏ទៅត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា៖ «ស្តេចបង្គាប់ឲ្យចេញមក» តែលោកប្រកែកថា៖ «ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ» ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចតាមពាក្យដែលយ៉ូអាប់ប្រាប់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 លោកបេណាយ៉ាទៅដល់ពន្លារបស់ព្រះអម្ចាស់ ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ព្រះរាជាបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្ដេចវិញ ហើយទូលស្ដេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ សូមមើលជំពូក |