មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។
១ ពង្សាវតារក្សត្រ 19:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះនាងយេសិបិលចាត់គេឲ្យនាំពាក្យទៅប្រាប់លោកអេលីយ៉ាថា៖ «ដល់ស្អែកនេះ ពេលថ្មើនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ក្សត្រិយ៍យេសិបិលចាត់អ្នកនាំសារឲ្យទៅប្រាប់លោកអេលីយ៉ាថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោកបានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យេសិបិល ព្រះនាងចាត់គេឲ្យនាំពាក្យទៅប្រាប់អេលីយ៉ាថា ដល់ស្អែកនេះ ពេលថ្មើរនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង អាល់គីតាប ម្ចាស់ក្សត្រីយេសិបិលចាត់អ្នកនាំសារឲ្យទៅជម្រាបអេលីយ៉េសថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតអ្នក ដូចអ្នក បានប្រហារជីវិតអ្នកបម្រើទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។ |
មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។
ប្រសិនបើទូលបង្គំមិនលើកព្រះបាទដាវីឌឡើង ដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់នោះ សូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
នោះព្រះបាទសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា៖ «បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង
ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅត្រសាលរបស់ព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡុមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ។
ព្រះបាទហេន-ហាដាដចាត់គេឲ្យមកទូលថា៖ «បើមានធូលីក្នុងក្រុងសាម៉ារីល្មមមួយក្បង់ដៃ សម្រាប់ពួកអ្នកដែលតាមយើងមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងយ៉ាងដូច្នេះ ហើយលើសទៅទៀតផង»។
តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើអ្នកដំឡើងសំឡេងទាស់នឹងអ្នកណា? ហើយងើបភ្នែកឡើងខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែលហើយ។
ទ្រង់មានរាជឱង្ការថា៖ «បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង»។
ផារ៉ោនមានរាជឱង្ការទៅលោកថា៖ «ចូរចេញពីយើងទៅ ត្រូវប្រយ័ត្ន កុំមកជួបមុខយើងទៀតឲ្យសោះ ដ្បិតនៅថ្ងៃណាដែលអ្នកមកជួបមុខយើង នោះអ្នកត្រូវស្លាប់ជាមិនខាន»។
ខ្មាំងសត្រូវពោលថា "អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ"។
ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរបរិហារចុះ នោះយើងនឹងបរិហារដែរ ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា។
កាលព្រះបាទយេហូយ៉ាគីម និងមនុស្សខ្លាំងពូកែរបស់ទ្រង់ ព្រមទាំងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះ ស្តេចក៏រកសម្លាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង ក៏ភ័យ ហើយបានរត់ទៅស្រុកអេស៊ីព្ទ។
ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។
អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។