ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។
១ ពង្សាវតារក្សត្រ 18:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏យកថ្មទាំងនោះ ស្អាងអាសនាមួយថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកចង្អូរព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវពីររង្វាល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាយកថ្មទាំងដប់ពីរដុំ សង់អាសនៈមួយថ្វាយព្រះនាមព្រះអម្ចាស់ រួចលោកក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏យកថ្មទាំងនោះ ស្អាងអាសនា១ថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកប្រឡាយព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវ២រង្វាល់ អាល់គីតាប អេលីយ៉េសយកថ្មទាំងដប់ពីរដុំសង់អាសនៈមួយជូននាមអុលឡោះតាអាឡា រួចគាត់ក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។ |
ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។
រួចលោកដាក់ឧសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា៖ «ចូរដងទឹកពេញបួនក្អម យកមកចាក់លើតង្វាយ និងឧសនេះ»
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម រួចសង់អាសនាមួយនៅទីនោះ ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី។
ពេលនោះ គេឌានក៏សង់អាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា យេហូវ៉ា-សាឡិម (ដែលមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសុខសាន្ត)។ អាសនានោះស្ថិតនៅត្រង់អូប្រា ដែលជារបស់ពួកអ័បៀស៊ើរ រហូតដល់សព្វថ្ងៃ។
រួចសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ ដោយរៀបថ្មឲ្យបានត្រឹមត្រូវ។ បន្ទាប់មក ត្រូវយកគោទីពីរថ្វាយជាតង្វាយដុត ដោយយកបង្គោលសក្ការៈ ដែលអ្នកបានកាប់នោះ មកធ្វើជាឧសសម្រាប់ដុត»។
រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។
ដូច្នេះ លោកសាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាក៏យល់ព្រមតាម។