ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
១ ពង្សាវតារក្សត្រ 16:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្អាសាក៏ផ្ទំលក់ ទៅជាមួយបុព្វបុរសរបស់ព្រះអង្គទៅ គេបញ្ចុះសពទ្រង់នៅក្រុងធើសា រួចអេឡាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទបាសាសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងធើសា។ ព្រះបាទអេឡា ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្អាសាក៏ផ្ទំលក់ ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្រុងធើសា រួចអេឡា ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា អាល់គីតាប កាលស្តេចបាសាស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងធើសា។ ស្តេចអេឡា ជាកូនបានឡើងស្នងរាជ្យ។ |
ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
យេរ៉ូបោមបានសោយរាជ្យអស់ម្ភៃពីរឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ ហើយណាដាបបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។
ណាដាបជាបុត្រាយេរ៉ូបោម ឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល នៅឆ្នាំទីពីរ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបានពីរឆ្នាំ។
អំរីក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងសាម៉ារី រួចអ័ហាប់ជាបុត្រា បានឡើងសោយរាជ្យជំនួសបិតា។
លុះដល់ឆ្នាំទីម្ភៃប្រាំមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡាជាកូនប្អាសា សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា ក៏សោយរាជ្យបានពីរឆ្នាំ។