ពេលបានគង់លើបល្ល័ង្កសោយរាជ្យហើយ ក៏ប្រហារជីវិតវង្សានុវង្សរបស់ប្អាសាទាំងអស់ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្តសម្លាញ់ណាឲ្យនៅសល់ឡើយ។
កាលបានឡើងសោយរាជ្យហើយ ព្រះបាទស៊ីមរីប្រហារជីវិតរាជវង្សរបស់ព្រះបាទបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកជំនិតក្ដី។
លុះបានគង់លើបល្ល័ង្កសោយរាជ្យឡើងហើយ នោះក៏ប្រហារជីវិតនៃវង្សានុវង្សរបស់ប្អាសាទាំងអស់ទៅ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្រសំឡាញ់របស់ទ្រង់ ឲ្យនៅសល់ឡើយ
កាលបានឡើងសោយរាជ្យហើយ ស្តេចស៊ីមរីប្រហារជីវិតរាជវង្សរបស់ស្តេចបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកនាំសារក្តី។
ហេតុនោះហើយបានជាយើងនឹងនាំសេចក្ដីអាក្រក់ មកលើពូជពង្សយេរ៉ូបោម និងកាត់គ្រប់ទាំងកូនប្រុសៗពីវង្សារបស់យេរ៉ូបោមចេញ ទោះទាំងអ្នកដែលបិទបាំងទុក ឬជាអ្នកឥតមានចំណងក្នុងពួកអ៊ីស្រាអែលក្តី យើងនឹងបោសពួកវង្សរបស់យេរ៉ូបោម ដូចជាគេបោសអាចម៍សត្វចោល ទាល់តែអស់រលីង។
លុះបានតាំងឡើងជាស្តេចហើយ ទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅក្រុងស៊ីឡូរ
ស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យអេសា ជាស្តេចយូដា រួចក៏ឡើងសោយរាជ្យជំនួស។
ហេតុនេះ យើងនឹងបោសឯង ទាំងពូជពង្សឯងចេញអស់រលីង ដូចជាពូជពង្សរបស់យេរ៉ូបោម ជាកូននេបាតដែរ។
យើងនឹងធ្វើឲ្យជំនួរវង្សរបស់ឯងដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យយើងក្រោធក្នុងព្រះហឫទ័យ ហើយបានបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។
យើងនឹងធ្វើឲ្យជំនួរវង្សព្រះបាទអ័ហាប់បានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សនៃប្អាសា ជាកូនអ័ហ៊ីយ៉ាដែរ ។
សូមឲ្យពូជពង្សរបស់វាត្រូវកាត់ចេញ សូមលុបបំបាត់ឈ្មោះរបស់វា ចេញពីមនុស្សជំនាន់ក្រោយ។
អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។
ដូច្នេះ បើខ្ញុំទុកឲ្យសល់អ្នកណាក្នុងពួកវា សូម្បីតែកូនប្រុសមួយក្តី ឲ្យរស់នៅរហូតដល់ព្រឹកឡើង នោះសូមឲ្យព្រះធ្វើដូច្នោះដល់ដាវីឌ ខ្ញុំនេះចុះ ហើយលើសទៅទៀតផង»។
ដ្បិតខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលព្រះអង្គមានព្រះជន្មគង់នៅ ហើយបានឃាត់មិនឲ្យខ្ញុំធ្វើបាបដល់អ្នកថា បើអ្នកមិនបានប្រញាប់មកជួបនឹងខ្ញុំទេ នោះប្រាកដជាដល់ព្រឹកឡើង នឹងគ្មានសល់អ្វីដល់ណាបាល សូម្បីតែកូនប្រុសមួយផង»។