រួចប្អាសាជាកូនអ័ហ៊ីយ៉ា ក្នុងកុលសម្ពន័្ធអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសម្លាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន
១ ពង្សាវតារក្សត្រ 16:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យអេសា ជាស្តេចយូដា រួចក៏ឡើងសោយរាជ្យជំនួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីមរីចូលមក ហើយធ្វើគុតស្ដេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសព្រះបាទអេឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទី២៧នៃរាជ្យអេសា ជាស្តេចយូដា រួចសោយរាជ្យឡើងជំនួសទ្រង់ អាល់គីតាប លោកស៊ីមរីចូលមក ហើយសម្លាប់ស្តេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសស្តេចអេឡា។ |
រួចប្អាសាជាកូនអ័ហ៊ីយ៉ា ក្នុងកុលសម្ពន័្ធអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសម្លាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន
ពេលបានគង់លើបល្ល័ង្កសោយរាជ្យហើយ ក៏ប្រហារជីវិតវង្សានុវង្សរបស់ប្អាសាទាំងអស់ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្តសម្លាញ់ណាឲ្យនៅសល់ឡើយ។
លុះដល់ឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យអេសា ជាស្តេចយូដា ស៊ីមរីបានសោយរាជ្យអស់ប្រាំពីរថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន
ប៉ុន្តែ ស៊ីមរី ជាមេទ័ព ដែលត្រួតលើរទេះចម្បាំងទ្រង់ពាក់កណ្ដាល លោកបានក្បត់ ពេលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា។
គ្រានោះ សាលូមជាកូនយ៉ាបេសបានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួស។
កាលព្រះបាទយេហ៊ូវកំពុងចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា៖ «តើមានសន្តិភាពទេ ស៊ីមរី ជាអ្នកសម្លាប់ចៅហ្វាយខ្លួនអើយ?»