Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 16:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ស៊ីមរី​ចូល​មក ហើយ​ធ្វើ​គុត​ស្ដេច នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា រួច​ឡើង​សោយ​រាជ្យ​ជំនួស​ព្រះ‌បាទ​អេឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ស៊ីមរី​ក៏​ចូល​ទៅ​ធ្វើ​គុត​ទ្រង់ ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ​នៃ​រាជ្យ​អេសា ជា​ស្តេច​យូដា រួច​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​ស៊ីមរី​ក៏​ចូល​ទៅ​ធ្វើ​គុត​ទ្រង់ ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា ជា​ស្តេច​យូដា រួច​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លោក​ស៊ីមរី​ចូល​មក ហើយ​សម្លាប់​ស្តេច នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា រួច​ឡើង​សោយ​រាជ្យ​ជំនួស​ស្តេច​អេឡា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 16:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាសា​ជា​កូន​របស់​លោក​អហ៊ី‌យ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ក្បត់​ព្រះ‌បាទ​ណាដាប់ ហើយ​ធ្វើ​គុត​ស្ដេច​នៅ​គីប‌ថោន ជា​ក្រុង​របស់​ពួក​ភីលីស្ទីន ក្នុង​គ្រា​ដែល​ស្ដេច និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។


កាល​បាន​ឡើង​សោយ​រាជ្យ​ហើយ ព្រះ‌បាទ​ស៊ីមរី​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ឥត​ទុក​ប្រុសៗ​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ ទោះ​បី​ក្នុង​ចំណោម​ញាតិ​វង្ស ឬ​ក្នុង​ចំណោម​អ្នក​ជំនិត​ក្ដី។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ស៊ីមរី​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ធើសា បាន​ប្រាំ‌ពីរ​ថ្ងៃ។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​កំពុង​បោះ​ទ័ព នៅ​ជិត​ក្រុង​គីប‌ថោន ដើម្បី​វាយ​យក​ក្រុង​នោះ​ពី​ពួក​ភីលីស្ទីន។


មាន​រាជ​បម្រើ​មួយ​រូប​របស់​ស្ដេច​ឈ្មោះ​លោក​ស៊ីមរី ជា​មេ​បញ្ជា​ការ​កង​រទេះ​ចម្បាំង​ចំនួន​ពាក់​កណ្ដាល បាន​ក្បត់​ព្រះ‌បាទ​អេឡា។ នៅ​គ្រា​នោះ ព្រះ‌រាជា​ស្នាក់​នៅ​ក្រុង​ធើសា កំពុង​សោយ​សុរា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អើសា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង។


គ្រា​នោះ លោក​សាលូម ជា​កូន​របស់​លោក​យ៉ាបេស បាន​ក្បត់​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ចំពោះ​មុខ​ប្រជា‌ជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។


ពេល​លោក​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​ក្រុង ព្រះ‌នាង​យេសិ‌បិល​ពោល​ថា៖ «នែ៎ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម