ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 15:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ណា‌ដាប​ជា​បុត្រា​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​ណាដាប ជា​ព្រះ‌រាជ‌បុត្រា​យេរ៉ូ‌បោម ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល​បាន​២​ឆ្នាំ

សូមមើលជំពូក

អាល់គីតាប

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ស្តេច​ណាដាប់ ជា​បុត្រ​ស្តេច​យេរ៉ូ‌បោម​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 15:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អំពើ​នោះ​ធ្វើ​ឲ្យ​ព្រះ‌វង្សា​យេរ៉ូ‌បោម​ទាំង​អស់​មាន​បាប ត្រូវ​កាត់‌ចេញ ហើយ​រ​លាយ​បាត់​ពី​ផែនដី។


ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់វិញ​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​បុត្រ​នឹង​សុគត


យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​ម្ភៃពីរ​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ហើយ​ណា‌ដាប​បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ប្រតិ‌បត្តិ​តាម​ផ្លូវ និង​តាម​អំពើ​បាប​របស់​បិតា ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ។


នៅ​គ្រា​នោះ ប្រជាជន​អ៊ីស្រា‌អែល​គេ​បាន​បែក​គ្នា​ជា​ពីរ​ពួក ពួក​មួយ​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​មួយ​ទៀត​កាន់​ខាង​អំរី