ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 14:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជា‌និច្ច

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​រេហូ‌បោម នឹង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច

សូមមើលជំពូក

អាល់គីតាប

ស្តេច​រេហូ‌បោម និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 14:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មាន​ចម្បាំង​យ៉ាង​យូរ​រវាង​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​ស្តេច​សូល​កាន់​តែ​ខ្សោយ​ទៅ។


ពេល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​កុល‌សម្ពន័្ធ​បេនយ៉ាមីន រួម​ទាំង​អស់​បាន​ប្រុសៗ​មួយ​សែន​ប្រាំបី​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចម្បាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​ព្រះបាទ​សាឡូម៉ូន​វិញ


"ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ផ្ទះ​របស់​អ្នក​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​យើង​បាន​បង្កើត​ឡើង"»។ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


រីឯ​កិច្ច‌ការផ្សេងៗ​របស់​យេរ៉ូ‌បោម គឺ​ពី​ការ​ធ្វើ​ចម្បាំង​យ៉ាង​ណា និង​សោយ‌រាជ្យ​យ៉ាង​ណា សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


អេសា​នេះ និង​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ទ្រង់​ច្បាំង​គ្នា រហូត​ដល់​អស់​ព្រះ‌ជន្ម


រាជកិច្ច​របស់​ព្រះបាទ​រេហូ‌បោម តាំង​ពី​ដំបូង រហូត​ដល់​ចប់ មាន​កត់​ត្រា​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ហោរា​សេម៉ា‌យ៉ា និង​ហោរា​អ៊ីដោ បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក ចំណែក​ព្រះបាទ​រេហូ‌បោម និង​ព្រះបាទ​យេរ៉ូ‌បោម តែង​តែ​ច្បាំង​គ្នា​ជា‌និច្ច។