យេរ៉ូបោមបានសោយរាជ្យអស់ម្ភៃពីរឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ ហើយណាដាបបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។
១ ពង្សាវតារក្សត្រ 14:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេរ៉ូបោម ដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចំបាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ អាល់គីតាប រីឯកិច្ចការផ្សេងៗទៀតរបស់ស្តេចយេរ៉ូបោម ដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ |
យេរ៉ូបោមបានសោយរាជ្យអស់ម្ភៃពីរឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ ហើយណាដាបបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។
កិច្ចការផ្សេងៗទៀតដែលណាដាបបានធ្វើ គឺបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលអេឡាបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតរបស់ស៊ីមរី និងការដែលលោកក្បត់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
កិច្ចការផ្សេងទៀតដែលអំរីបានធ្វើ និងអំណាចទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
កិច្ចការផ្សេងទៀតដែលប្អាសាបានធ្វើ និងអំណាចទ្រង់ បានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
ឯកិច្ចការឯទៀតពីព្រះបាទអ័ហាប់ និងរាជកិច្ចទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ និងអស់ទាំងទីក្រុងដែលទ្រង់បានសង់ តើគេមិនបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលទេឬ?
រីឯកិច្ចការផ្សេងៗទៀត ដែលព្រះបាទអ័ហាស៊ីយ៉ាបានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
រីឯកិច្ចការផ្សេងពីព្រះបាទយេហ៊ូវ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ហើយពីអំណាចទាំងអស់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលព្រះបាទយ៉ូអាសបានធ្វើ និងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងព្រះបាទអ័ម៉ាស៊ីយ៉ា ស្ដេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែល។
ឯកិច្ចការឯទៀតដែលព្រះបាទយ៉ូអាហាសបានធ្វើ និងអំណាចរបស់ទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយ។
កិច្ចការផ្សេងទៀតដែលយេរ៉ូបោមបានធ្វើ ពីអំណាចដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស និងក្រុងហាម៉ាតជាទីក្រុងរបស់ពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែល។
ឯកិច្ចការផ្សេងទៀតរបស់សាការី នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលសាលូម និងការក្បត់ដែលទ្រង់បង្កើត នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលមណាហិមធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលពេកាហ៊ាបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលពេកាធ្វើ នោះបានកត់ក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
យ៉ូអាប់ ជាកូនសេរូយ៉ា លោករាប់តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះបានបណ្ដាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេក៏មិនបានកត់ទុកក្នុងបញ្ជីពង្សាវតាររបស់ព្រះបាទដាវីឌដែរ។
គេបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល។ បន្ទាប់មក ពួកយូដាត្រូវនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
រីឯកិច្ចការផ្សេងទៀតដែលព្រះបាទយេហូសាផាតបានធ្វើ ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសេចក្ដីបរិយាយ ដែលយេហ៊ូវជាកូនហាណានីបានតែង ដែលគេបានកត់បញ្ចូលក្នុងពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតរបស់ព្រះបាទអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅពួកស្តេចយូដា និងអ៊ីស្រាអែល។
កិច្ចការផ្សេងទៀតពីព្រះបាទម៉ាណាសេ និងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះ ព្រមទាំងពាក្យដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ។
នៅវេលាយប់ថ្ងៃនោះ ស្ដេចផ្ទំមិនលក់សោះ ហើយទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗមក គឺសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ រួចគេក៏អានថ្វាយស្តេច។