អ្នកនោះក៏ប្រាប់ទីសម្គាល់មួយនៅថ្ងៃនោះដែរ ដោយពាក្យថា៖ «នេះជាទីសម្គាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ "មើល៍ អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើនឹងត្រូវខ្ចាយចេញ"»។
១ ពង្សាវតារក្សត្រ 13:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយអស់ តាមទីសម្គាល់ដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសម្គាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយពីលើទៅ តាមទីសំគាល់ដែលអ្នកសំណប់របស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា អាល់គីតាប អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសំគាល់ដែលអ្នកនាំសារអុលឡោះប្រកាស ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ |
អ្នកនោះក៏ប្រាប់ទីសម្គាល់មួយនៅថ្ងៃនោះដែរ ដោយពាក្យថា៖ «នេះជាទីសម្គាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ "មើល៍ អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើនឹងត្រូវខ្ចាយចេញ"»។
ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកសំណព្វរបស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ ទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា៖ «ចូរចាប់វាទៅ» ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅ កន្ត្រាក់មកវិញមិនបាន។
ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ»។ អ្នកសំណព្វរបស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាដូចកាលដើមវិញ។
ឯម្សៅក្នុងខាប់នោះ មិនដែលអស់ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលតាមរយៈអេលីយ៉ា។
នោះមីកាយ៉ាទូលថា៖ «ប្រសិនបើទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ដោយសារទូលបង្គំទេ» រួចគាត់ថែមពាក្យនេះថា៖ «ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ»។
នៅថ្ងៃនោះ ចម្បាំងក៏កាន់តែខ្លាំងឡើង គេគ្រាហ៍ស្តេចនៅក្នុងព្រះរាជរថ ដើម្បីតស៊ូនឹងពួកស៊ីរី លុះដល់ពេលល្ងាច ទ្រង់សុគតទៅ ហើយឈាមក៏ហូរពីរបួសទៅក្នុងបាតព្រះរាជរថ។
នៅថ្ងៃដែលយើងដាក់ទោស ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ ហើយស្នែងអាសនាទាំងនោះ នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។
រីឯពួកសិស្សក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ធ្វើការជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសម្គាល់ដែលអមជាមួយ។ អាម៉ែន។:៚
គឺពេលហោរាណាម្នាក់ថ្លែងក្នុងព្រះនាមព្រះយេហូវ៉ា បើពាក្យនោះមិនឃើញមានហេតុការណ៍អ្វីកើតឡើង ឬមិនពិតដូចពាក្យប្រកាសទេ ពាក្យនោះហើយជាពាក្យដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល គឺហោរានោះបាននិយាយតាមតែអំពើចិត្តរបស់ខ្លួន អ្នកមិនត្រូវខ្លាចគេឡើយ»។