១ ពង្សាវតារក្សត្រ 13:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះគាត់ក៏ចេញទៅ ឃើញសពដេកនៅកណ្ដាលផ្លូវ និងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសព ឬហែកលាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសពនៅកណ្ដាលផ្លូវ។ សត្វលា និងសត្វសិង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សិង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ក៏ចេញទៅឃើញសពដេកនៅកណ្តាលផ្លូវ នឹងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសពឬហែកលាឡើយ អាល់គីតាប ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសព នៅកណ្តាលផ្លូវ។ សត្វលា និងសត្វសឹង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សឹង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។ |
ដូច្នេះ ហោរានោះក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពអ្នកសំណព្វរបស់ព្រះ។
ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។
ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។
ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។
ពេលនោះ ស្រាប់តែមានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះអ្នកទាំងពីរនោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។
គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់លោកម៉ូសេ។
រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។