១ ពង្សាវតារក្សត្រ 13:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គាត់បង្គាប់ទៅកូនថា៖ «ចូរចងកែបលាឲ្យពុក» កូនក៏ចងឲ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្យាការីចាស់នោះពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក!»។ កូនៗក៏ចងកែបលាជូនគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់បង្គាប់ទៅកូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងឲ្យ អាល់គីតាប បន្ទាប់មក ណាពីចាស់នោះ ពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក!»។ កូនៗក៏ចងកែបលាជូនគាត់។ |
កាលដំណឹងបានឮទៅដល់ហោរាដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា៖ «នេះគឺជាអ្នកសំណព្វរបស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា បានជាព្រះយេហូវ៉ាបានប្រគល់ទៅឲ្យសត្វសិង្ហហែកសម្លាប់ តាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលប្រាប់នោះ»។
នោះគាត់ក៏ចេញទៅ ឃើញសពដេកនៅកណ្ដាលផ្លូវ និងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសព ឬហែកលាឡើយ។