Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 13:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​ហោរា​ដែល​នាំ​គាត់​ពី​ផ្លូវ​មក​វិញ គាត់​ក៏​និយាយ​ថា៖ «នេះ​គឺ​ជា​អ្នក​សំណព្វ​របស់​ព្រះ ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទៅ​ឲ្យ​សត្វ​សិង្ហ​ហែក​សម្លាប់ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 កាល​ព្យាការី​ដែល​បាន​អញ្ជើញ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មក​ផ្ទះ​គាត់ ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មិន​ធ្វើ​តាម​បង្គាប់​ព្រះអង្គ។ ព្រះ‌អម្ចាស់​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សិង្ហ វា​ហែក​សម្លាប់​គាត់ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​ហោរា ដែល​នាំ​គាត់​ពី​ផ្លូវ​មក​វិញ គាត់​ក៏​និយាយ​ថា នេះ​គឺ​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រគល់​ទៅ​ឲ្យ​សត្វ​សិង្ហ​ហែក​សំឡាប់​បង់ តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 កាល​ណាពី​ដែល​បាន​អញ្ជើញ​អ្នក​នាំ​សារ​របស់​អុលឡោះ​មក​ផ្ទះ គាត់​ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​នាំ​សារ​របស់​អុលឡោះដែល​មិន​ធ្វើ​តាម​បង្គាប់​ទ្រង់។ អុលឡោះ‌តាអាឡា​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សឹង្ហ វា​ហែក​សម្លាប់​គាត់​ស្រប​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 13:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល​ងាយ​ដល់​យើង ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង


ប៉ុន្តែ ដោយ​ព្រោះ​អំពើបែប​នេះ ព្រះ​ករុណា​បានមើល​ងាយ​ព្រះ‌យេហូវ៉ា​ជា​ខ្លាំង ហើយ​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នោះ​នឹង​ត្រូវ​សុគត​មិន​ខាន»។


មើល៍! មាន​មនុស្ស​ដើរ​ទៅ​មក​តាម​នោះ បាន​ឃើញ​សព​ដេក​នៅ​កណ្ដាល​ផ្លូវ និង​សិង្ហ​ឈរ​នៅ​ជិត​ដូច្នោះ គេ​ក៏​ទៅ​ប្រាប់​ដល់​ក្នុង​ទី​ក្រុង ជា​ទី​លំនៅ​នៃ​ហោរា​ចាស់​នោះ។


បន្ទាប់​មក គាត់​បង្គាប់​ទៅ​កូន​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក» កូន​ក៏​ចង​ឲ្យ។


រូប​សាច់​ទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ទូល‌បង្គំភ័យ​ខ្លាចការ​ជំនុំ​ជម្រះ របស់​ព្រះ‌អង្គ។


ប្រសិន​បើ​មនុស្ស​សុចរិត បាន​ទទួល​រង្វាន់​នៅ​ផែនដី ចំណង់បើ​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង លើស​ជាង​អម្បាល‌ម៉ាន​ទៅ!


ត្រូវ​សម្លាប់​ទាំង​ពួក​ចាស់ ពួក​កំលោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ កុំ​ចូល​ទៅ​ជិត​មនុស្ស​ណា​ដែល​មាន​ទី​សម្គាល់​នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ទី​បរិសុទ្ធ​របស់​យើង​ផង»។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ពី​ពួក​ចាស់​ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ


លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


ហេតុ​នេះ​ហើយ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន​ខ្សោយ មាន​ជំងឺ ហើយ​ខ្លះ​បាន​ស្លាប់។


ដ្បិត​នេះ​ជា​ពេល​វេលា​ជំនុំ‌ជម្រះ ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិន‌បើ​ការ​នេះ​ចាប់​ផ្តើម​ពី​យើង​ទៅ​ហើយ នោះ​តើ​ចុង​បំផុត​របស់​អស់​អ្នក​ដែល​មិន​ស្តាប់​បង្គាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម