ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
១ ពង្សាវតារក្សត្រ 13:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដំណឹងបានឮទៅដល់ហោរាដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា៖ «នេះគឺជាអ្នកសំណព្វរបស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា បានជាព្រះយេហូវ៉ាបានប្រគល់ទៅឲ្យសត្វសិង្ហហែកសម្លាប់ តាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលប្រាប់នោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្យាការីដែលបានអញ្ជើញអ្នកជំនិតរបស់ព្រះជាម្ចាស់មកផ្ទះគាត់ ឮដំណឹងនេះ ក៏ពោលថា៖ «គាត់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមិនធ្វើតាមបង្គាប់ព្រះអង្គ។ ព្រះអម្ចាស់បានប្រគល់គាត់ទៅក្នុងក្រញាំសិង្ហ វាហែកសម្លាប់គាត់ ស្របតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកគាត់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដំណឹងបានឮទៅដល់ហោរា ដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា នេះគឺជាអ្នកសំណប់របស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ បានជាព្រះយេហូវ៉ា ទ្រង់បានប្រគល់ទៅឲ្យសត្វសិង្ហហែកសំឡាប់បង់ តាមសេចក្ដីដែលទ្រង់មានបន្ទូលប្រាប់នោះ អាល់គីតាប កាលណាពីដែលបានអញ្ជើញអ្នកនាំសាររបស់អុលឡោះមកផ្ទះ គាត់ឮដំណឹងនេះ ក៏ពោលថា៖ «គាត់ជាអ្នកនាំសាររបស់អុលឡោះដែលមិនធ្វើតាមបង្គាប់ទ្រង់។ អុលឡោះតាអាឡាបានប្រគល់គាត់ទៅក្នុងក្រញាំសឹង្ហ វាហែកសម្លាប់គាត់ស្របតាមសេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកគាត់»។ |
ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។
មើល៍! មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្ដាលផ្លូវ និងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។
រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
ប្រសិនបើមនុស្សសុចរិត បានទទួលរង្វាន់នៅផែនដី ចំណង់បើមនុស្សអាក្រក់ និងមនុស្សមានបាប តើនឹងទទួលសំណង លើសជាងអម្បាលម៉ានទៅ!
ត្រូវសម្លាប់ទាំងពួកចាស់ ពួកកំលោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែ កុំចូលទៅជិតមនុស្សណាដែលមានទីសម្គាល់នៅខ្លួនឡើយ ហើយត្រូវចាប់ផ្តើមពីទីបរិសុទ្ធរបស់យើងផង»។ ដូច្នេះ អ្នកទាំងនោះក៏ផ្តើមពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។
ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា?