ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។
១ ពង្សាវតារក្សត្រ 13:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណព្វរបស់ព្រះដែលមកពីស្រុកយូដាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តិដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ពោលទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម អាល់គីតាប គាត់ពោលទៅកាន់អ្នកនាំសាររបស់អុលឡោះដែលមកពីស្រុកយូដាថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា ហើយមិនកាន់តាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកទេ |
ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។
ដូច្នេះ កាដក៏ទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «តើព្រះករុណាសព្វព្រះហឫទ័យឲ្យមានគ្រោះទុរ្ភិក្សបីឆ្នាំ នៅក្នុងស្រុក? ឬព្រះករុណាត្រូវរត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាងបីខែ ដែលគេដេញតាម? ឬឲ្យមានជំងឺអាសន្នរោគអស់បីថ្ងៃនៅក្នុងស្រុកវិញ? សូមពិចារណាឥឡូវចុះ ហើយមានរាជឱង្ការមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះ ដែលព្រះអង្គចាត់ឲ្យទូលបង្គំមក»។
ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។
ព្រោះព្រះយេហូវ៉ាបានហាមថា "មិនត្រូវបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ"»។
កាលអ្នកទាំងពីរកំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាដែលបាននាំគាត់ត្រឡប់មកវិញ
គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុកដែលយើងបានហាមឯងថា "កុំឲ្យបរិភោគភោជន៍ឡើយ" នោះខ្មោចរបស់ឯង នឹងមិនបានបញ្ចុះក្នុងផ្នូរនៃបុព្វបុរសឯងឡើយ»។
គាត់ក៏ប្រាប់ថា៖ «ដោយព្រោះអ្នកមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា មើល៍! កាលណាអ្នកចេញពីខ្ញុំទៅ នឹងមានសិង្ហមកសម្លាប់អ្នក»។ ដូច្នេះ កាលអ្នកនោះបានចេញពីគាត់ទៅ ក៏មានសិង្ហមួយមកឃើញ ហើយសម្លាប់គាត់ទៅ។
ហាម៉ានរៀបរាប់ប្រាប់សេរែស ជាប្រពន្ធ និងមិត្តសម្លាញ់របស់លោកទាំងប៉ុន្មាន ពីអស់ទាំងហេតុការណ៍ដែលបានកើតឡើងចំពោះលោក។ ពេលនោះ ពួកអ្នកប្រាជ្ញរបស់លោក និងសេរែសជាប្រពន្ធ ពោលទៅកាន់លោកថា៖ «ប្រសិនបើម៉ាដេកាយជាសាសន៍យូដា ដែលលោកបានចាប់ផ្ដើមដួលនៅចំពោះគាត់ហើយ នោះលោកពុំអាចឈ្នះគាត់បានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាប្រាកដ»។
អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ដោយព្រោះអ្នកមិនបានជឿដល់យើង ដើម្បីលើកយើងជាបរិសុទ្ធនៅចំពោះភ្នែករបស់កូនចៅអ៊ីស្រាអែល ហេតុនោះ អ្នកមិនត្រូវនាំក្រុមជំនុំនេះ ចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យគេឡើយ»។
«អើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ហើយ។ ដ្បិតគាត់មិនត្រូវចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលឡើយ ព្រោះអ្នកទាំងពីរបានបះបោរទាស់នឹងបញ្ជារបស់យើង នៅកន្លែងទឹកមេរីបា។
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។
ហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាដូច្នេះ?»
ពេលអ្នកនោះដំណាលពីហិបនៃព្រះដូច្នោះហើយ នោះស្រាប់តែលោកអេលីធ្លាក់ចុះពីជើងម៉ា ផ្ងារក្រោយ នៅកន្លែងដែលលោកអង្គុយត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ព្រោះលោកចាស់ណាស់ហើយ ក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។