១ ពង្សាវតារក្សត្រ 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទាំងនោះទូលឆ្លើយថា៖ «នៅថ្ងៃនេះ បើទ្រង់សព្វព្រះហឫទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបម្រើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកទាំងនោះទូលឆ្លើយថា នៅថ្ងៃនេះ បើទ្រង់សព្វព្រះទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាបាវបំរើរបស់ទ្រង់ជាដរាបទៅ អាល់គីតាប អស់លោកអះលីជំអះឆ្លើយវិញថា៖ «ថ្ងៃនេះ ប្រសិនបើស្តេចពេញចិត្តបម្រើប្រជាជន បើស្តេចយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេដោយចិត្តសប្បុរស នោះពួកគេនឹងបម្រើស្តេចរហូតតទៅ»។ |
ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំថយចេញពីទីកន្លែងរបស់ឯងឡើយ ព្រោះការសម្លូតរមែងរម្ងាប់ទោសយ៉ាងធំ។