១ ពង្សាវតារក្សត្រ 12:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបម្រើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 លោកទាំងនោះទូលឆ្លើយថា៖ «នៅថ្ងៃនេះ បើទ្រង់សព្វព្រះហឫទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 លោកទាំងនោះទូលឆ្លើយថា នៅថ្ងៃនេះ បើទ្រង់សព្វព្រះទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាបាវបំរើរបស់ទ្រង់ជាដរាបទៅ សូមមើលជំពូកអាល់គីតាប7 អស់លោកអះលីជំអះឆ្លើយវិញថា៖ «ថ្ងៃនេះ ប្រសិនបើស្តេចពេញចិត្តបម្រើប្រជាជន បើស្តេចយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេដោយចិត្តសប្បុរស នោះពួកគេនឹងបម្រើស្តេចរហូតតទៅ»។ សូមមើលជំពូក |