ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 12:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​យ៉ាង​តឹង‌រ៉ឹង គឺ​ស្តេច​មិន​រវីរ‌វល់​នឹង​យោបល់​របស់​ក្រុម​អះលី‌ជំអះ​ទេ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 12:13
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​អាប់‌រ៉ាម​ឆ្លើយ​ទៅ​លោក​ស្រី​សារ៉ាយ​ថា៖ «មើល៍! ស្រី​បម្រើ​នេះ​នៅ​ក្នុង​អំណាច​របស់​អូន​ស្រាប់​ហើយ ចូរ​ធ្វើ​ចំពោះ​នាង​តាម​តែ​អូន​យល់​ឃើញ​ទៅ​ចុះ»។ ពេល​នោះ លោក​ស្រី​សារ៉ាយ​ក៏​ប្រព្រឹត្ត​នឹង​នាង​យ៉ាង​គ្រោត​គ្រាត ហើយ​នាង​ក៏​រត់​ចេញ​ពី​គាត់​ទៅ។


«លោក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​ចោទ​ថា​យើង​ជា​អ្នក​ស៊ើប‌ការណ៍​ស្រុក​នោះ។


កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ក៏​ស្គាល់​ពួក‌គេ តែ​លោក​ធ្វើ​ដូច​ជា​អ្នក​ដទៃ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក‌គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?» គេ​ឆ្លើយ​ថា៖ «មក​ពី​ស្រុក​កាណាន ដើម្បី​ទិញ​ស្បៀង​អាហារ»។


តែ​ប្រជាជន​អ៊ីស្រា‌អែល​ឆ្លើយ​តប​ទៅ​ពួក​យូដា​វិញ​ថា៖ «យើង​មាន​ចំណែក​ដប់​ភាគ​ខាង​ស្តេច​ដែរ ហើយ​ខាង​ឯ​ដាវីឌ​នេះ យើង​មាន​ច្បាប់​លើស​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល​ងាយ​យើង​ដូច្នេះ? តើ​យើង​មិន​បាន​ពិគ្រោះ​គ្នា​ជា​មុន​អំពី​ដំណើរ​នាំ​ស្តេច​របស់​យើង​មក​វិញ​ទេ​ឬ?» ប៉ុន្តែ ពាក្យ​សម្ដី​របស់​ពួក​យូដា​ម៉ឺង‌ម៉ាត់​ជាង​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល។


លុះ​ដល់​ថ្ងៃ​ទី​បី យេរ៉ូ‌បោម និង​ប្រជាជន ក៏​ចូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ថា "នៅ​ថ្ងៃ​ទី​បី ត្រូវ​វិល​មក​ជួប​យើង​វិញ"


គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។


ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ចូរ​ចេញ​ពី​យើង​ទៅ ត្រូវ​ប្រយ័ត្ន កុំ​មក​ជួប​មុខ​យើង​ទៀត​ឲ្យ​សោះ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​មក​ជួប​មុខ​យើង នោះ​អ្នក​ត្រូវ​ស្លាប់​ជា​មិន​ខាន»។


ប៉ុន្ដែ ផារ៉ោន​តប​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​យើង​ត្រូវ​ស្តាប់​តាម ហើយ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​មិន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ»។


មាត់​របស់​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។


បបូរ​មាត់​របស់​មនុស្ស​សុចរិត រមែង​ដឹង​សេចក្ដី​ដែល​គួរ​គប្បី តែ​មាត់​របស់​មនុស្ស​អាក្រក់ ពោល​តែ​សេចក្ដី​ក្រវិច‌ក្រវៀន​វិញ។


អ្នក​ណា​ដែល​ដើរ​ជា‌មួយ​មនុស្ស​មាន​ប្រាជ្ញា នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច‌បង់​វិញ។


ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រម្ងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។


អ្នក​ក្រ​ពោល​ពាក្យ​អង្វរ តែ​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។


ឯ​ពាក្យ​ដែល​ចេញ​ពី​មាត់ របស់​មនុស្ស​មាន​ប្រាជ្ញា នោះ​សុទ្ធ​តែ​ប្រកប​ដោយ​គុណ តែ​បបូរ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​នឹង​ពន្លិច​ខ្លួន​វិញ


ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងី‌ល្ងើ​វិញ ប៉ុន្តែ អ្នក​នោះ​នឹង​គ្រប់‌គ្រង​លើ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សម្ដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ នេះ​ក៏​ឥត​មាន​ទំនង​ដែរ


ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។


រួច​ដាវីឌ​និយាយ​នឹង​យ៉ូណា‌ថាន​ថា៖ «បើ​បិតា​អ្នក​ឆ្លើយ​នឹង​អ្នក​ដោយ​គ្រោត‌គ្រាត នោះ​តើ​អ្នក​ណា​នឹង​ប្រាប់​ដល់​ខ្ញុំ?»