ប៉ុន្តែ យើងមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺយើងនឹងកន្ត្រាក់យកពីដៃកូនឯងវិញ។
១ ពង្សាវតារក្សត្រ 11:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងយករាជ្យពីដៃរបស់បុត្រទ្រង់វិញ ហើយនឹងឲ្យកុលសម្ពន័្ធដប់មកឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដកអាណាចក្រពីកូនរបស់សាឡូម៉ូន ហើយប្រគល់ឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងយករាជ្យពីដៃរបស់បុត្រទ្រង់វិញ ហើយនឹងឲ្យពូជអំបូរ១០មកឯង អាល់គីតាប យើងនឹងដកអាណាចក្រពីកូនរបស់ស៊ូឡៃម៉ាន ហើយប្រគល់ឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។ |
ប៉ុន្តែ យើងមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺយើងនឹងកន្ត្រាក់យកពីដៃកូនឯងវិញ។
ប៉ុន្តែ យើងមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបម្រើយើងដែលយើងបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មានរបស់យើង
គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជ្យរបស់ដាវីឌឡើយ មានតែកុលសម្ពន័្ធយូដាមួយប៉ុណ្ណោះ។
សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "ដោយព្រោះយើងបានលើកអ្នកពីកណ្ដាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង