Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ យើង​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​យើង​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក យើង​នឹង​មិន​ដក​រាជ​សម្បត្តិ​ចេញ​ពី​អ្នក ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត​ទេ។ យើង​នឹង​ដក​រាជ​សម្បត្តិ​ពី​កូន​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប៉ុន្តែ ដោយ​យល់​ដល់​ទត ជា​បិតា​របស់​អ្នក យើង​នឹង​មិន​ដក​រាជ​សម្បត្តិ​ចេញ​ពី​អ្នក ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត​ទេ។ យើង​នឹង​ដក​រាជ​សម្បត្តិ​ពី​កូន​របស់​អ្នក។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


នៅ​ពេល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹក‌ចាំ​ពី​លោក​អ័ប្រា‌ហាំ ហើយ​បាន​នាំ​ឡុត​ចេញ​ផុត​ពី​មហន្តរាយ​នោះ ក្នុង​ពេល​ព្រះ‌អង្គ​បាន​រំលាយ​ទី​ក្រុង​ដែល​ឡុត​បាន​ទៅរស់​នៅ​នោះ។


ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​យើង និង​បញ្ញត្តិ​ដែល​យើង​បាន​បង្គាប់​ដល់​ឯង នោះ​យើង​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ ហើយ​ឲ្យ​ទៅ​អ្នក​បម្រើ​របស់​ឯង​វិញ។


យើង​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ហើយ»។


រួច​ប្រាប់​ដល់​យេរ៉ូ‌បោម​ថា៖ «ចូរ​អ្នក​យក​ដប់​ផ្នែក​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "មើល៍ យើង​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ដៃ​សាឡូម៉ូន និង​ឲ្យ​កុល‌សម្ពន័្ធ​ដប់​ដល់​អ្នក​វិញ។


មាន​កុល‌សម្ពន័្ធ​មួយ​ទុក​ឲ្យ​សាឡូម៉ូន ដោយ​យើង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ចេញ​ពី​អស់​ទាំង​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល។


ប៉ុន្តែ យើង​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង​ដែល​យើង​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់យើង


យើង​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រទ្រង់​វិញ ហើយ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​ដប់​មក​ឯង។


«តើ​ឯង​បាន​ឃើញ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​យើង​ហើយ? ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​យើង នោះ​យើង​មិន​នាំ​សេចក្ដី​វេទនា​មក​ក្នុង​ពេល​អ័ហាប់​នៅ​មាន​ជីវិតទេ គឺ​យើង​នឹង​នាំ​សេចក្ដី​វេទនា​នោះ​មក​លើ​ជំនួរ​វង្ស​របស់​គេ​វិញ»។


ដ្បិត​យើង​នឹង​ការពារ​ក្រុង​នេះ រក្សា​ទុក​សម្រាប់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង​ផង»។


នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​បុព្វ‌បុរស​របស់​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ទៅ​លោក​អេសាយ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ» រួច​មាន​រាជឱអង្ការ​ទៀត​ថា៖ «បើ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ?»


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បំផ្លាញ​ពួក​យូដា​ទេ ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដូច​ជា​បាន​សន្យា​ដល់​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ចង្កៀង​មួយ​ភ្លឺ សម្រាប់​ពួក​ជំនួរ​វង្ស​របស់​ព្រះ‌អង្គ​ត​ទៅ។


មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម