ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 11:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រាអិម ពី​ស្រុក​សេរេ‌ដា ជា​អ្នក​បម្រើ​ព្រះបាទ​សាឡូម៉ូន ដែល​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ​សេរូ‌អា ក៏​បាន​លើក​ដៃ​ទាស់​នឹង​ស្តេច​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន តែ​លោក​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រា‌អិម ពី​ស្រុក​សេរេដា ជា​អ្នក​បំរើ​សាឡូម៉ូន ដែល​ម្តាយ​ជា​ស្រី​មេម៉ាយ​ឈ្មោះ​សេរូអា នោះ​ក៏​បាន​លើក​ដៃ​ឡើង​ទាស់​នឹង​ស្តេច​ដែរ

សូមមើលជំពូក

អាល់គីតាប

លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម​នៅ​ស្រុក​សេរេ‌ដា ម្តាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​អ្នក​បម្រើ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន តែ​គាត់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 11:26
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ពួក‌គេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​បេត-អែល។ កាល​គេ​នៅ​ឆ្ងាយ មិន​ទាន់​ទៅ​ដល់​អេប្រា‌តា​នៅ​ឡើយ នាង​រ៉ាជែល​ក៏​ឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​សម្រាល​កូន​យ៉ាង​ពិបាក។


មិន​មែន​ដូច្នោះ​ទេ គឺ​មាន​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្រុក​ភ្នំ​អេប្រាអិម ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី វា​បាន​លើក​ដៃ​ក្បត់​ចំពោះ​ព្រះបាទ​ដាវីឌ ចូរ​ប្រគល់​តែ​ខ្លួន​វា​មួយ​មក​ប៉ុណ្ណោះ នោះ​យើង​នឹង​ថយ​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ​ហើយ» ស្រី​នោះ​ឆ្លើយ​មក​យ៉ូអាប់​ថា៖ «ចាំ​មើល គេ​នឹង​បោះ​ក្បាល​វា​រំលង​កំផែង​មក​ជូន​លោក»។


ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​យើង និង​បញ្ញត្តិ​ដែល​យើង​បាន​បង្គាប់​ដល់​ឯង នោះ​យើង​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ ហើយ​ឲ្យ​ទៅ​អ្នក​បម្រើ​របស់​ឯង​វិញ។


អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​ព្រះបាទ​សាឡូម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ​បាន​ធ្វើ។ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។


យេរ៉ូ‌បោម​ជា​អ្នក​ក្លាហាន​ស្ទាត់​ជំនាញ ព្រះបាទ​សាឡូម៉ូន​បាន​ឃើញ​ថា អ្នក​កំលោះ​នេះ​មាន​ចិត្ត​ឧស្សាហ៍​ធ្វើ​ការ បាន​ជា​ទ្រង់​តាំង​ឲ្យ​ត្រួត​លើការ​ទាំង​អស់​របស់​ពូជ‌ពង្ស​យ៉ូសែប។


កាល​យេរ៉ូ‌បោម ជា​កូន​នេបាត បាន​ឮ​ដំណឹង​នេះ​ភ្លាម (ដ្បិត​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ ជា​កន្លែង​ដែល​លោក​បាន​រត់​គេច​ពី​ព្រះ​បាទ​សាឡូម៉ូន) នោះ​យេរ៉ូបោមក៏​វិល​ត្រឡប់ពី ស្រុក​អេស៊ីព្ទ។


ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធើ្វ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង»។


ដោយ​ព្រោះ​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ព្រម​ទាំង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ប្រព្រឹត្ត​តាម​ដែរ ជា​អំពើ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​សេចក្ដី​ក្រោធ។


ហេតុ​នេះ យើង​នឹង​បោស​ឯង ទាំង​ពូជ‌ពង្ស​ឯង​ចេញ​អស់​រលីង ដូច​ជា​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​របស់​ឯង​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​របស់​ប្អាសា ជា​កូន​អ័ហ៊ី‌យ៉ា ដោយ​ព្រោះ​ការ​ប្រទាំង ដែល​ឯង​បាន​ធ្វើ​ឲ្យ​យើង​ក្រោធ​ក្នុង​ព្រះ‌ហឫ‌ទ័យ ហើយ​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ។


តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះបាទ​សាឡូម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​អ្នក​បម្រើ​ទេ គឺ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចម្បាំង និង​ពួក​ទ័ព​សេះ។


ពេល​អ័ស៊ូ‌បា​ស្លាប់​ទៅ កាលែប​បាន​យក​នាង​អេប្រា‌តា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​គាត់ ឈ្មោះ​ថា​ហ៊ើរ។


ប៉ុន្តែ យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​ជា​អ្នក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន បុត្រា​ព្រះបាទ​ដាវីឌ បាន​ក្រោក​ឡើង​បះ‌បោរ​នឹង​ចៅ‌ហ្វាយ​របស់​ខ្លួន


រីឯ​រាជ‌កិច្ច​ផ្សេង​ទៀត​ស្ដីពី​ព្រះបាទ​សាឡូម៉ូន តាំង​ពី​ដើម​រហូត​ដល់​ចប់ បាន​កត់​ទុក​នៅ​ក្នុង​ពង្សាវ‌តារ​របស់​ហោរា​ណាថាន់ ក្នុង​សេចក្ដី​ទំនាយ​របស់​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ និង​ក្នុង​សៀវភៅ​និមិត្ត​របស់​អ៊ីដោ ជា​ហោរា ដែល​លោក​ឃើញ​ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ។


ពួក​កាឡាត​បាន​វាយ​ចាប់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ស្រុក​ពួក​អេប្រាអិម។ ពេល​ណា​មាន​ពួក​អេប្រាអិម​ដែលលួច​រត់​គេច អង្វរ​ថា៖ «សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង» នោះ​ពួក​កាឡាត​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​ជា​ពួក​អេប្រាអិម​ឬ?» កាល​គេ​ឆ្លើយ​ថា «ទេ»


បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ណា‌អូមី ហើយ​កូន​ទាំង​ពីរ គឺ​ម៉ាឡូន និង​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រា‌តា ដែល​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ។


នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។


រីឯ​ដាវីឌ ជា​កូន​របស់​អ៊ីសាយ​នៃ​អំបូរ​អេ‌ប្រា‌តា នៅ​បេ‌ថ្លេ‌ហិម-យូដា។ ឯ​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំបី​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។