ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
១ ពង្សាវតារក្សត្រ 11:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះកាលព្រះបាទដាវីឌបានទៅស្រុកអេដុម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅបញ្ចុះសពពួកអ្នកដែលស្លាប់ក្នុងចម្បាំង គឺក្នុងពេលក្រោយដែលបានសម្លាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដុម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចម្បាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម អាល់គីតាប នៅគ្រាដែលស្តេចទតវាយលុកស្រុកអេដុម លោកយ៉ូអាប់ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រអែល ដែលស្លាប់ក្នុងចំបាំងយកទៅបញ្ចុះ ហើយគាត់សម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
ពេលព្រះបាទដាវីឌត្រឡប់មកពីប្រហារសាសន៍ស៊ីរីវិញ ទ្រង់បានល្បីនាមឡើងទៀត ដោយបានវាយមនុស្សអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅក្នុងវាលច្រកភ្នំអំបិល។
ទ្រង់ក៏តាំងឲ្យមានពួកទាហានត្រួតត្រាមើលនៅស្រុកអេដុម គឺទ្រង់តាំងឲ្យគេត្រួតត្រាមើលពេញក្នុងស្រុកអេដុមនោះ ហើយពួកស្រុកអេដុមទាំងអស់ក៏ចុះចូលនឹងដាវីឌ ព្រះយេហូវ៉ាបានជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានអ្នកតតាំងនឹងព្រះបាទសាឡូម៉ូនម្នាក់ គឺហាដាឌជាសាសន៍អេដុម ដែលជាវង្សារបស់ស្តេចស្រុកនោះ។
(ដ្បិតយ៉ូអាប់ និងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់រយៈពេលប្រាំមួយខែ ទាល់តែបានសម្លាប់ពួកប្រុសៗនៃសាសន៍អេដុមនោះអស់)
តើអ្នកណានឹងនាំទូលបង្គំ ចូលទៅក្នុងទីក្រុងមាំមួនបាន? តើអ្នកណានឹងនាំទូលបង្គំចូលទៅស្រុកអេដុម?
ឱព្រះអើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ព្រះអង្គខ្ញាល់នឹងខ្ញុំ ឱសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
ដូច្នេះ ឥឡូវនេះ ចូរសម្លាប់ប្រុសៗទាំងអស់ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្រី្ដទាំងអស់ដែលបានស្គាល់ប្រុសដោយធ្លាប់រួមដំណេកជាមួយនោះចោលទៅ។
គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ហើយបានសម្លាប់ប្រុសៗទាំងអស់។
ហើយកាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃអ្នក នោះត្រូវប្រហារប្រុសៗទាំងអស់ដោយមុខដាវ