នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។
១ ពង្សាវតារក្សត្រ 1:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទសាឡូម៉ូនបានចាត់គេឲ្យទៅនាំចុះពីអាសនាមក នោះអ័ដូនីយ៉ាក៏មកក្រាបថ្វាយបង្គំព្រះបាទសាឡូម៉ូន រួចទ្រង់មានរាជឱង្ការថា៖ «ចូរទៅផ្ទះវិញចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនចាត់គេ ឲ្យទៅយាងសម្ដេចអដូនីយ៉ាចុះពីអាសនៈ។ សម្ដេចក៏យាងចូលទៅក្រាបថ្វាយបង្គំព្រះបាទសាឡូម៉ូន ហើយព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «សូមម្ចាស់បងយាងត្រឡប់ទៅដំណាក់វិញចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចសាឡូម៉ូនក៏ចាត់គេឲ្យទៅនាំចុះពីអាសនាមក នោះអ័ដូនីយ៉ាក៏មកក្រាបថ្វាយបង្គំដល់ស្តេចសាឡូម៉ូន រួចទ្រង់មានបន្ទូលថា ចូរទៅផ្ទះទៅ។ អាល់គីតាប ស្តេចស៊ូឡៃម៉ានចាត់គេ ឲ្យទៅអញ្ចើញសម្តេចអដូនីយ៉ាចុះពីអាសនៈ។ សម្តេចក៏ចូលទៅក្រាបគោរពស្តេចស៊ូឡៃម៉ាន ហើយស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «សូមបងត្រឡប់ទៅផ្ទះវិញចុះ»។ |
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។
តែស្តេចមានរាជឱង្ការប្រាប់ថា៖ «ចូរឲ្យវាត្រឡប់ទៅឯលំនៅវាទៅ កុំឲ្យមកឃើញមុខយើងឡើយ»។ ដូច្នេះ អាប់សាឡុមក៏វិលទៅឯដំណាក់ទ្រង់វិញទៅ ឥតបានឃើញព្រះភក្ត្រស្តេចទេ។
យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡុមមក ទ្រង់ក៏ចូលទៅគាល់ស្តេច ឱនអង្គ ក្រាបព្រះភក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្ដេចក៏ថើបអាប់សាឡុម។
បាតសេបាបានឱនគោរពនៅចំពោះស្តេច រួចស្តេចមានរាជឱង្ការសួរថា៖ «តើមកមានការអ្វី?»
ពេលនោះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា៖ «សូមឲ្យព្រះករុណាជាអម្ចាស់មានព្រះជន្មយឺនយូរជានិច្ចតទៅ»។
ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ប្រសិនបើគេប្រព្រឹត្តដូចជាមនុស្សគួរគោរព នោះសូម្បីសក់ក្បាលមួយសរសៃរបស់គេ ក៏មិនត្រូវធ្លាក់ចុះដល់ដីផង តែប្រសិនបើប្រទះឃើញមានអំពើទុច្ចរិតអ្វី នោះនឹងត្រូវស្លាប់»។
បន្ទាប់មក ស្តេចបានចាត់គេឲ្យទៅហៅស៊ីម៉ាយមក បង្គាប់ថា៖ «ចូរឯងសង់ផ្ទះមួយនៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំចេញទៅណាទៀតឡើយ
កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ