Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:53 - អាល់គីតាប

53 ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​គេ ឲ្យ​ទៅ​អញ្ចើញ​សម្តេច​អដូ‌នី‌យ៉ា​ចុះ​ពី​អាសនៈ។ សម្តេច​ក៏​ចូល​ទៅ​ក្រាប​គោរព​ស្តេច​ស៊ូ‌ឡៃម៉ាន ហើយ​ស្តេច​ស៊ូ‌ឡៃម៉ាន​មាន​ប្រសាសន៍​ថា៖ «សូម​បង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 ពេល​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាស‌នា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌បាទ​សាឡូម៉ូន រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ផ្ទះ​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ ឲ្យ​ទៅ​យាង​សម្ដេច​អដូ‌នី‌យ៉ា​ចុះ​ពី​អាសនៈ។ សម្ដេច​ក៏​យាង​ចូល​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ម្ចាស់​បង​យាង​ត្រឡប់​ទៅ​ដំណាក់​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 ដូច្នេះ ស្តេច​សាឡូម៉ូន​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាសនា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច​សាឡូម៉ូន រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:53
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្តេច​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​ទត​ហើយ គាត់​ក្រាប​គោរព។


ទត​ប្រាប់​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្តេច​អាប់‌សាឡុម​ក៏​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​មុខ​ទត​ទេ។


សម្តេច​អាប់‌សាឡុម​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ពីរ​ឆ្នាំ ដោយ​ឥត​បាន​ឃើញ​មុខ​ទត​ទេ។


លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្តេច​អាប់‌សាឡុម​ទៅ​ជម្រាប​ទត។ ទត​ហៅ​សម្តេច​អាប់‌សាឡុម សម្តេច​ក៏​ចូល​ទៅ​ជួប​ទត រួច​ទត​ក៏​ឱប​សម្តេច​អាប់‌សាឡុម។


នាង​បាត‌សេ‌បា​លុត​ជង្គង់​គោរព​ទត ហើយ​ទត​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។


នាង​បាត‌សេ‌បា​ក្រាប​គោរព​ស្តេច​ទត អោន​មុខ​ដល់​ដី​ទាំង​ជម្រាប​ថា៖ «សូម​ស្តេច​ទត ជា​អម្ចាស់ ប្រកប​ដោយ​អាយុ​យឺន‌យូរ!»។


ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រាប់​ថា៖ «ប្រសិន​បើ​គេ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​មែន សូម្បី​តែ​សក់​មួយ​សរសៃ ក៏​មិន​ជ្រុះ​ពី​ក្បាល​គេ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ចិត្ត​អាក្រក់​នោះ​គេ​នឹង​ត្រូវ​ស្លាប់!»។


ពេល​ស្តេច​ទត​ជិត​ស្លាប់​គាត់​ផ្តែ‌ផ្តាំ​ស៊ូឡៃ‌ម៉ាន​ជា​កូន​ថា៖


ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «អ្នក​ត្រូវ​សង់​ផ្ទះ​មួយ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ តែ​មិន​ត្រូវ​ចេញ​ពី​ក្រុង​ឡើយ។


កូន​អើយ ចូរ​គោរពអុលឡោះ‌តាអាឡា និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម