ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
១ ធីម៉ូថេ 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត ហើយបានត្រឡប់ជាអ្នកប្រព្រឹត្តរំលង។ ព្រះគម្ពីរខ្មែរសាកល ហើយអ័ដាមមិនបានចាញ់បោកទេ គឺស្ត្រីវិញ ដែលចាញ់បោក ហើយធ្លាក់ទៅក្នុងការល្មើស។ Khmer Christian Bible ហើយមិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្រ្ដីទេដែលចាញ់បញ្ឆោតនោះ ហើយបានប្រព្រឹត្ដល្មើស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនមែនលោកអដាំទេដែលចាញ់បោក គឺនាងអេវ៉ាវិញទេតើដែលចាញ់បោក ទាំងរំលោភលើបញ្ញត្តិរបស់ព្រះជាម្ចាស់ទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមិនមែនលោកអ័ដាម ដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះ ព្រមទាំងរំលងច្បាប់ផង អាល់គីតាប មិនមែនអាដាមទេដែលចាញ់បោក គឺនាងហាវ៉ាវិញទេតើ ដែលចាញ់បោក ទាំងរំលោភលើបញ្ញត្ដិរបស់អុលឡោះទៀតផង។ |
ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
បើនាងសម្រាលជាកូនស្រីវិញ នោះត្រូវនៅជាមិនស្អាតគ្រប់ពីរអាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ។
ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។