៙ ប៉ុន្ដែ ចំពោះមនុស្សអាក្រក់ ព្រះមានព្រះបន្ទូលថា «តើអ្នកមានសិទ្ធិអ្វីនឹងសូត្រពីបញ្ញត្តិរបស់យើង ឬពីសេចក្ដីសញ្ញារបស់យើង ជាប់នឹងមាត់ឯងដូច្នេះ?
១ កូរិនថូស 9:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ខ្ញុំវាយប្រដៅរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូល ក្រែងលោក្រោយពីខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃហើយ ខ្លួនខ្ញុំត្រូវបានដកសិទ្ធិទៅវិញ៕ Khmer Christian Bible ខ្ញុំលត់ដំរូបកាយរបស់ខ្ញុំឲ្យត្រលប់ជាអ្នកបម្រើ ក្រែងលោពេលខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃនោះ ខ្ញុំខ្លួនឯងបែរជាត្រូវបានបដិសេធចោលទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រែងលោក្រោយពីបានផ្សាយដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេផាត់ចោលទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ។ អាល់គីតាប ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រែងលោក្រោយពីបានផ្សាយដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេផាត់ចោលទៅវិញ។ |
៙ ប៉ុន្ដែ ចំពោះមនុស្សអាក្រក់ ព្រះមានព្រះបន្ទូលថា «តើអ្នកមានសិទ្ធិអ្វីនឹងសូត្រពីបញ្ញត្តិរបស់យើង ឬពីសេចក្ដីសញ្ញារបស់យើង ជាប់នឹងមាត់ឯងដូច្នេះ?
កន្សោមគ្រាប់ និងមែកជើងចង្កៀងធ្វើជាប់គ្នា គឺទាំងដុំមូលធ្វើពីមាសសុទ្ធមួយដុំ។
តែព្រោះនាងចេះតែមករំខានខ្ញុំខ្លាំងឡើងៗ ខ្ញុំនឹងត្រូវជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះ បើមិនដូច្នោះទេ នាងនឹងធ្វើឲ្យខ្ញុំពិបាកចិត្តថែមទៀត"»។
ប្រសិនបើមនុស្សណាម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ តើមានប្រយោជន៍អ្វីដល់អ្នកនោះ?
ដើម្បីទទួលកិច្ចការ និងមុខងារជាសាវកជំនួសយូដាស ដែលបានបោះបង់ចោលមុខងារនេះ ទៅឯកន្លែងរបស់គាត់»។
ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត
ដូច្នេះ បើចំណីអាហារជាហេតុនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំនឹងមិនបរិភោគសាច់ជារៀងរហូត ក្រែងបងប្អូនរបស់ខ្ញុំជំពប់ដួលដោយសារខ្ញុំ។
កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។
ខ្ញុំត្រូវធ្វើការទាំងនឿយលំបាក ត្រូវអត់ងងុយជាញឹកញាប់ ត្រូវស្រេកឃ្លាន ត្រូវអត់អាហារជាញឹកញាប់ ត្រូវរងា ហើយត្រូវអាក្រាតទៀតផង។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។
គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត