អ្នករាល់គ្នា រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា អាចបរិភោគភោគផលទាំងនោះនៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះ ជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបានបម្រើក្នុងត្រសាលជំនុំ។
១ កូរិនថូស 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬក៏ព្រះអង្គមានព្រះបន្ទូលដូច្នោះដោយយល់ដល់យើងរាល់គ្នា? ពិតមែន សេចក្តីនោះបានចែងទុកមកដោយយល់ដល់យើងរាល់គ្នា ដ្បិតអ្នកណាដែលភ្ជួររាស់ គួរតែភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ស្រូវ ក៏គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងបានចំណែកពីផលនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ឬមួយក៏ព្រះអង្គមានបន្ទូលដូច្នេះ តាមពិតសម្រាប់យើង? មែនហើយ មានសរសេរទុកមកដូច្នេះ គឺសម្រាប់យើងទេតើ! ដ្បិតអ្នកភ្ជួរគួរតែភ្ជួរដោយសង្ឃឹម ហើយអ្នកបោកស្រូវក៏គួរតែបោកស្រូវដោយសង្ឃឹមនឹងទទួលចំណែកដែរ។ Khmer Christian Bible ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកសម្រាប់យើងថា អ្នកភ្ជួររាស់គួរតែភ្ជួររាស់ដោយសង្ឃឹម រីឯអ្នកបញ្ជាន់ស្រូវ គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងទទួលបានចំណែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលដូច្នេះ មកពីព្រះអង្គគិតដល់យើង។ ពិតមែនហើយ ក្នុងគម្ពីរមានចែងទុកដូច្នេះសម្រាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែនក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬទ្រង់មានបន្ទូលដូច្នោះចំពោះដល់យើងរាល់គ្នាដែរ គឺដោយព្រោះតែយើងរាល់គ្នាហើយ បានជាសេចក្ដីនោះបានចែងទុកមក ដើម្បីឲ្យអ្នកណាដែលភ្ជួររាស់ បានភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ដោយសង្ឃឹម នោះនឹងបានតាមសេចក្ដីសង្ឃឹមនោះឯង អាល់គីតាប ទ្រង់មានបន្ទូលដូច្នេះ មកពីទ្រង់គិតដល់យើង។ ពិតមែនហើយ ក្នុងគីតាបមានចែងទុកដូច្នេះសម្រាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែន ក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។ |
អ្នករាល់គ្នា រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា អាចបរិភោគភោគផលទាំងនោះនៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះ ជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបានបម្រើក្នុងត្រសាលជំនុំ។
ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។
ព្រោះអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណបានចម្រើនដល់មនុស្សកាន់តែច្រើនឡើងៗ ហើយមានការអរព្រះគុណកាន់តែច្រើនឡើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។