ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។
១ កូរិនថូស 6:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា តើគ្មានអ្នកណាម្នាក់មានប្រាជ្ញា អាចនឹងអារកាត់រវាងពួកបងប្អូនរបស់ខ្លួនបានទេឬ? ព្រះគម្ពីរខ្មែរសាកល ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ដែលមានប្រាជ្ញា អាចដោះស្រាយរវាងបងប្អូនរបស់ខ្លួនបានទេឬ? Khmer Christian Bible ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។ តើនៅក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ឈ្លាសវៃអាចនឹងជំនុំជម្រះឲ្យបងប្អូនឯងបានទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលខ្ញុំនិយាយដូច្នេះនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជំរះរឿង ដែលពួកបងប្អូនប្តឹងប្តល់គ្នាទេឬអី អាល់គីតាប ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? |
ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។
នៅគ្រានោះ លោកពេត្រុសឈរឡើងក្នុងចំណោមពួកបងប្អូន (មានគ្នាទាំងអស់ប្រមាណមួយរយម្ភៃនាក់) ហើយពោលថា៖
អាណានាសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្តដល់ពួកបរិសុទ្ធរបស់ព្រះអង្គ នៅក្រុងយេរូសាឡិម
តើធម្មជាតិមិនបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន
ចូរភ្ញាក់ដឹងខ្លួន រស់នៅដោយសុចរិត ហើយឈប់ធ្វើបាប ដ្បិតអ្នកខ្លះមិនស្គាល់ព្រះទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
សូមកុំបញ្ឆោតខ្លួនឯងឡើយ ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយ៍នេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងីល្ងើសិន ដើម្បីឲ្យអ្នកនោះមានប្រាជ្ញាឡើង។
យើងជាមនុស្សល្ងង់ល្ងើដោយព្រោះព្រះគ្រីស្ទ តែអ្នករាល់គ្នាវិញជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទ យើងទន់ខ្សោយ តែអ្នករាល់គ្នាខ្លាំង អ្នករាល់គ្នាមានកិត្តិយស តែយើងអាប់ឱនកេរ្តិ៍ឈ្មោះ។
ខ្ញុំសរសេរសេចក្តីទាំងនេះ មិនមែនធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាសទេ តែខ្ញុំទូន្មានអ្នករាល់គ្នា ដូចជាកូនស្ងួនភ្ងារបស់ខ្ញុំ។
ក្នុងចំណោមអ្នករាល់គ្នា ពេលអ្នកណាម្នាក់មានរឿងឈ្លោះប្រកែកនឹងម្នាក់ទៀត ម្ដេចក៏ហ៊ានយករឿងនោះទៅប្ដឹងពួកមនុស្សទុច្ចរិត ហើយមិនទុកឲ្យពួកបរិសុទ្ធកាត់ក្ដី?
ដូច្នេះ បើអ្នករាល់គ្នាមានរឿងក្ដីក្នុងជីវិតនេះ ម្ដេចក៏អ្នករាល់គ្នាឲ្យមនុស្សដែលក្រុមជំនុំមិនសូវរាប់អានកាត់ក្ដីទៅវិញ?
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។