ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នក ដោយឥតហេតុ ហើយបានដោះយកខោអាវ ពីមនុស្សកម្សត់ទុគ៌តផង។
១ កូរិនថូស 4:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រហូតមកទល់ពេលនេះ យើងឃ្លាន យើងស្រេក ខ្វះសម្លៀកបំពាក់ ត្រូវគេវាយ គ្មានផ្ទះសំបែង ព្រះគម្ពីរខ្មែរសាកល រហូតដល់ពេលនេះ យើងទាំងឃ្លាន ទាំងស្រេក គ្មានសម្លៀកបំពាក់ ត្រូវគេវាយ ហើយគ្មានជម្រក Khmer Christian Bible រហូតដល់ឥឡូវនេះ យើងឃ្លានផង ស្រេកផង ហើយនៅអាក្រាត ទាំងត្រូវគេវាយ និងរសាត់អណ្ដែតទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែនៅពេលនេះក្ដី ក៏យើងនៅតែឃ្លាន នៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះមកដល់ឥឡូវនេះ យើងខ្ញុំត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅអាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្តែត អាល់គីតាប សូម្បីតែនៅពេលនេះក្ដី យើងនៅតែឃ្លាននៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។ |
ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នក ដោយឥតហេតុ ហើយបានដោះយកខោអាវ ពីមនុស្សកម្សត់ទុគ៌តផង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
ប៉ុន្តែ មានសាសន៍យូដាមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានបញ្ចុះបញ្ចូលមហាជនឲ្យយកដុំថ្មគប់លោកប៉ុល រួចអូសលោកទៅចោលនៅក្រៅក្រុង ដោយស្មានថាលោកស្លាប់ហើយ។
ក្រោយពីបានវាយឲ្យមានស្នាមជាច្រើនហើយ គេក៏យកពួកលោកទៅដាក់គុក ទាំងបង្គាប់ឆ្មាំគុកឲ្យការពារដោយប្រយ័ត្នប្រយែង។
ពេលនោះ លោកអាណានាស ជាសម្តេចសង្ឃ បង្គាប់ឲ្យអស់អ្នកដែលឈរជិតលោកប៉ុល ទះមាត់លោក។
តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ?
ដ្បិតអ្នករាល់គ្នាទ្រាំទ្រឲ្យគេជិះជាន់ ស៊ីសាច់ កេងប្រវ័ញ្ច លើកតម្កើងខ្លួន ហើយឲ្យគេទះកំផ្លៀងអ្នករាល់គ្នាផង។
ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។
ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។