នៅវេលានោះឯង គេក៏ក្រោកឡើងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ឃើញសាវកទាំងដប់មួយ និងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា។
១ កូរិនថូស 15:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មកទៀត ព្រះអង្គបានលេចឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់គ្នាឃើញ។ ព្រះគម្ពីរខ្មែរសាកល ក្រោយមកទៀត ព្រះអង្គបានលេចមកដល់យ៉ាកុប រួចលេចមកដល់សាវ័កទាំងអស់ដែរ Khmer Christian Bible បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់ឃើញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវកទាំងអស់គ្នាឃើញដែរ អាល់គីតាប បន្ទាប់មកទៀតអ៊ីសាបានបង្ហាញខ្លួនឲ្យលោកយ៉ាកកូបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ |
នៅវេលានោះឯង គេក៏ក្រោកឡើងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ឃើញសាវកទាំងដប់មួយ និងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា។
កាលពួកគេកំពុងនិយាយពីការនេះ ព្រះយេស៊ូវក៏ឈរនៅកណ្តាលពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។
ពេលនោះ ព្រះអង្គនាំគេចេញទៅត្រឹមភូមិបេតថានី ហើយទ្រង់លើកព្រះហស្តឡើង ប្រទានពរពួកគេ។
ប៉ុន្ដែ លោកធ្វើដៃជាសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់ប្រាប់គេពីរបៀបដែលព្រះអម្ចាស់បាននាំលោកចេញពីគុក ហើយលោកផ្តាំគេថា៖ «សូមជម្រាបរឿងនេះដល់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក លោកក៏ចេញទៅកន្លែងមួយផ្សេងទៀត។