១ កូរិនថូស 15:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រូបកាយដែលបានកប់ទៅ ជារូបកាយអាប់ឱន តែរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីល្អ។ រូបកាយដែលបានកប់ទៅ ជារូបកាយទន់ខ្សោយ តែរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយចេស្តា។ ព្រះគម្ពីរខ្មែរសាកល ត្រូវបានសាបព្រោះក្នុងភាពអាប់យស ប៉ុន្តែត្រូវបានលើកឡើងវិញក្នុងសិរីរុងរឿង; ត្រូវបានសាបព្រោះក្នុងភាពខ្សោយ ប៉ុន្តែត្រូវបានលើកឡើងវិញទាំងប្រកបដោយអំណាច; Khmer Christian Bible រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានកប់ទៅ ទាំងមានសេចក្ដីអាប់ឱន តែរស់ឡើងវិញ ទាំងមានសិរីល្អ បានកប់ទៅ ទាំងមានសេចក្ដីកំសោយ តែរស់ឡើងវិញ ទាំងមានព្រះចេស្តា អាល់គីតាប រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយអំណាច។ |
៙ ព្រះអង្គបានបំបាក់កម្លាំងខ្ញុំនៅកណ្ដាលទី ព្រះអង្គបានបង្រួញថ្ងៃអាយុរបស់ខ្ញុំ។
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។
ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»
ព្រះយេស៊ូវឆ្លើយថា៖ «ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ។
ព្រះដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារព្រះចេស្តារបស់ព្រះអង្គដែរ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងសេចក្តីប្រកបរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
ដ្បិតព្រះអង្គត្រូវគេឆ្កាង ដោយភាពទន់ខ្សោយ តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តារបស់ព្រះ។ យើងខ្សោយក្នុងព្រះអង្គមែន តែចំពោះអ្នករាល់គ្នា យើងនឹងរស់នៅជាមួយព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះ។
ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ
ពេលព្រះគ្រីស្ទដែលជាជីវិតរបស់អ្នករាល់គ្នាលេចមក នោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គក្នុងសិរីល្អដែរ។