១ កូរិនថូស 14:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាមិនទទួលស្គាល់សេចក្ដីនេះទេ ត្រូវឲ្យអ្នកនោះគ្មានការទទួលស្គាល់ទៅចុះ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើអ្នកណាមិនទទួលស្គាល់សេចក្ដីនេះទេ អ្នកនោះក៏មិនត្រូវបានទទួលស្គាល់ដែរ។ Khmer Christian Bible ដូច្នេះ បើអ្នកណាមិនទទួលស្គាល់បញ្ញត្ដិនេះទេ អ្នកនោះក៏មិនបានការទទួលស្គាល់វិញដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់បទបញ្ជានេះទេ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់អ្នកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាមិនយល់ទេ នោះឲ្យគេនៅតែមិនយល់ទៅចុះ អាល់គីតាប ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់ហ៊ូកុំនេះទេ អុលឡោះក៏មិនទទួលស្គាល់អ្នកនោះដែរ។ |
កុំអំពល់នឹងគេ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំមនុស្សខ្វាក់ នោះទាំងពីរនាក់នឹងធ្លាក់ក្នុងរណ្តៅ»។
កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។
ប្រសិនបើអ្នកណាម្នាក់ស្មានថា ខ្លួនជាអ្នកថ្លែងទំនាយ ឬថា ខ្លួនជាអ្នកមានអំណោយទានខាងវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាព្រះឱវាទរបស់ព្រះអម្ចាស់។
ដូច្នេះ បងប្អូនអើយ ចូរសង្វាតឲ្យបានថ្លែងទំនាយ ហើយមិនត្រូវហាមឃាត់មិនឲ្យនិយាយភាសាដទៃឡើយ