លោកយ៉ាកុបនៅបម្រើអស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល តែដោយព្រោះលោកស្រឡាញ់នាង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាបួនដប់ថ្ងៃប៉ុណ្ណោះសម្រាប់លោក។
១ កូរិនថូស 13:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីស្រឡាញ់ទ្រាំទ្រនឹងការទាំងអស់ ជឿលើការទាំងអស់ សង្ឃឹមលើការទាំងអស់ ហើយស៊ូទ្រាំនឹងការទាំងអស់។ Khmer Christian Bible ទ្រាំទ្រទាំងស្រុង ជឿទាំងស្រុង សង្ឃឹមទាំងស្រុង ហើយស៊ូទ្រាំទាំងស្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមានចិត្តស្រឡាញ់ អត់ឱនឲ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ អាល់គីតាប អ្នកមានចិត្ដស្រឡាញ់ អត់ឱនឲ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ |
លោកយ៉ាកុបនៅបម្រើអស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល តែដោយព្រោះលោកស្រឡាញ់នាង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាបួនដប់ថ្ងៃប៉ុណ្ណោះសម្រាប់លោក។
ទោះបើព្រះអង្គសម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ព្រះអង្គដែរ ប៉ុន្តែ ខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិត នៃផ្លូវខ្ញុំនៅចំពោះព្រះអង្គ។
សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះនាមខ្ញុំ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ នឹងបានសង្គ្រោះ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចដូច្នេះឬ? គ្រប់ការទាំងអស់អាចសម្រេចបានដល់អ្នកណាដែលជឿ»។
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។
ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត?
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់
ប្រសិនបើអ្នកដទៃមានសិទ្ធិទទួលចំណែកពីអ្នករាល់គ្នាទៅហើយ នោះតើយើងមិនមានសិទ្ធិលើសអ្នកទាំងនោះទៅទៀតទេឬ? ប៉ុន្តែ យើងខ្ញុំមិនបានប្រើសិទ្ធិនោះទេ គឺយើងបានស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គរាំងស្ទះដល់ដំណឹងល្អរបស់ព្រះគ្រីស្ទ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
«នៅវេលានោះ ខ្ញុំបាននិយាយប្រាប់រាល់អ្នកគ្នាថា "ខ្ញុំពុំអាចនឹងបីទ្រអ្នករាល់គ្នាតែម្នាក់ឯងបានទេ។
ព្រោះបុរសនោះឃើញនាងនៅឯទីវាល ហើយទោះបើនាងក្រមុំដែលមានគេដណ្ដឹងនោះស្រែកឡើង ក៏គ្មានអ្នកណាជួយនាងដែរ។
ហេតុនេះហើយបានជាយើងអួតអំពីអ្នករាល់គ្នា នៅក្នុងក្រុមជំនុំទាំងឡាយរបស់ព្រះ អំពីសេចក្ដីខ្ជាប់ខ្ជួន និងជំនឿរបស់អ្នករាល់គ្នា ទោះជាអ្នករាល់គ្នាត្រូវរងទ្រាំការបៀតបៀន និងទុក្ខលំបាកគ្រប់យ៉ាងក៏ដោយ។
អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់
ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។
តែឯអ្នកវិញ ត្រូវមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ត្រូវទ្រាំទ្រនឹងទុក្ខលំបាក ត្រូវធ្វើការជាអ្នកប្រកាសដំណឹងល្អ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។
ហេតុនេះ ត្រូវឲ្យយើងចេញទៅរកព្រះអង្គនៅខាងក្រៅជំរំ ហើយស៊ូទ្រាំនឹងពាក្យតិះដៀលជាមួយព្រះអង្គចុះ។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។