ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន
១ កូរិនថូស 10:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះមិនគាប់ព្រះហឫទ័យចំពោះពួកលោកភាគច្រើន ហើយពួកលោកបានដួលស្លាប់រាត់រាយនៅទីរហោស្ថាន។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះមិនបានសព្វព្រះហឫទ័យនឹងមនុស្សភាគច្រើនក្នុងពួកគាត់ឡើយ ដូច្នេះពួកគាត់ក៏ដួលស្លាប់នៅទីរហោស្ថាន។ Khmer Christian Bible ប៉ុន្ដែពួកគេភាគច្រើនបានធ្វើឲ្យព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ ដូច្នេះពួកគេបានដួលស្លាប់រាត់រាយនៅទីរហោឋាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ព្រះទ្រង់មិនពេញព្រះហឫទ័យនឹងគេជាច្រើនគ្នាទេ ដ្បិតគេត្រូវដួលស្លាប់រាត់រាយ នៅក្នុងទីរហោស្ថាន អាល់គីតាប ប៉ុន្ដែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកអ្នកមិនបានគាប់ចិត្តអុលឡោះទេ។ |
ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន
ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។
យើងមានរឿងតវ៉ានឹងបុព្វបុរសអ្នករាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា យើងក៏នឹងមានរឿងតវ៉ានឹងអ្នករាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង
គឺពួកអ្នកដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះ គេបានស្លាប់ដោយគ្រោះកាច នៅចំពោះព្រះយេហូវ៉ា។
ឯវេលាដែលពួកយើងបានដើរពីកាដេស-បារនា រហូតដល់យើងបានឆ្លងស្ទឹងសេរេត មានរយៈពេលសាមសិបប្រាំបីឆ្នាំ ទាល់តែជំនាន់មនុស្សដែលជំនាញក្នុងចម្បាំងទាំងអស់នោះ បានសាបសូន្យពីពួកយើងទៅ ដូចព្រះយេហូវ៉ាបានស្បថនឹងគេ។
តើព្រះអង្គក្រោធនឹងអ្នកណា ក្នុងរយៈសែសិបឆ្នាំនោះ? តើមិនមែនជាអ្នកដែលបានប្រព្រឹត្តអំពើបាប ហើយសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬ?
ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។