មួយទៀត គេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
អែសរ៉ា 7:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប្រាក់ និងមាសដែលនៅសល់ លោក និងបងប្អូនរបស់លោកអាចយកទៅប្រើការ តាមតែលោកយល់ឃើញថាល្អ តាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានមាសប្រាក់នៅសល់ លោក និងបងប្អូនរបស់លោក អាចយកទៅប្រើការតាមតែលោកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រាក់ នឹងមាសដែលសល់នៅ នោះត្រូវឲ្យអ្នក នឹងពួកបងប្អូនអ្នក ប្រើការតាមតែគិតឃើញថាត្រឹមត្រូវ តាមព្រះហឫទ័យនៃព្រះរបស់អ្នករាល់គ្នាចុះ អាល់គីតាប ប្រសិនបើមានមាសប្រាក់នៅសល់ អ្នក និងបងប្អូនរបស់អ្នក អាចយកទៅប្រើការតាមតែអ្នកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមបំណងនៃអុលឡោះជាម្ចាស់របស់អ្នក។ |
មួយទៀត គេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
ប៉ុន្តែ គេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់»។
ដូច្នេះ លោកត្រូវយកចិត្តទុកដាក់ខ្នះខ្នែង យកប្រាក់នេះទៅទិញគោ ចៀមឈ្មោល និងកូនចៀម ព្រមទាំងគ្រឿងតង្វាយម្សៅ និងតង្វាយច្រួច ហើយលោកត្រូវថ្វាយតង្វាយទាំងនោះនៅលើអាសនា ក្នុងព្រះដំណាក់នៃព្រះរបស់ពួកលោក ដែលនៅក្រុងយេរូសាឡិម។
ឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលគេបានប្រគល់ជូនលោក សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ចូរយកទៅប្រគល់នៅចំពោះព្រះនៃក្រុងយេរូសាឡិម។
អ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យនៃព្រះរបស់លោក និងច្បាប់របស់ស្តេច ត្រូវកាត់ទោសអ្នកនោះយ៉ាងម៉ឺងម៉ាត់ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបអូសយកទ្រព្យសម្បត្តិ ឬដាក់គុកក៏ដោយ»។