Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ប្រាក់ នឹង​មាស​ដែល​សល់​នៅ នោះ​ត្រូវ​ឲ្យ​អ្នក នឹង​ពួក​បង​ប្អូន​អ្នក ប្រើ​ការ​តាម​តែ​គិត​ឃើញ​ថា​ត្រឹម‌ត្រូវ តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​ប្រាក់ និង​មាស​ដែល​នៅ​សល់ លោក និង​បង​ប្អូន​របស់​លោក​អាច​យក​ទៅ​ប្រើ​ការ តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​អស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ លោក និង​បងប្អូន​របស់​លោក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អស់​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ អ្នក និង​បង​ប្អូន​របស់​អ្នក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​អ្នក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​បំណង​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក។

សូមមើលជំពូក ចម្លង




អែសរ៉ា 7:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត​គេ​មិន​បាន​គិត​នឹង​ពួក​អ្នក ដែល​គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ សំរាប់​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ‌ត្រង់


ប៉ុន្តែគេ​មិន​បាន​គិត​ប្រាក់ ដែល​បាន​ប្រគល់​ទៅ ក្នុង​អំណាច​នៃ​អ្នក​ទាំង​នោះ​ទេ ដ្បិត​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់។


ដូច្នេះ ត្រូវ​ឲ្យ​អ្នក​មាន​ចិត្ត​ខ្នះ‌ខ្នែង យក​ប្រាក់​នោះ​ទៅ​ទិញ​គោ ចៀម​ឈ្មោល នឹង​កូន​ចៀម ព្រម​ទាំង​គ្រឿង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​នោះ​ផង នាំ​ទៅ​ថ្វាយ​នៅ​លើ​អាសនា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចុះ


ហើយ​ឯ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​បាន​ឲ្យ​ដល់​អ្នក សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក នោះ​ចូរ​អ្នក​យក​ទៅ​ប្រគល់ នៅ​ចំពោះ​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម​ទៅ


ឯ​អ្នក​ណា​ដែល​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ របស់​ព្រះ​នៃ​អ្នក ហើយ​នឹង​ច្បាប់​របស់​ស្តេច​ផង នោះ​ត្រូវ​តែ​កាត់​ទោស​ជា​ប្រញាប់​ចុះ ទោះ​ដល់​ស្លាប់ ឬ​និរទេស ឬ​រឹប​យក​របស់​ទ្រព្យ​គេ ឬ​ដាក់​គុក​ក្តី។


ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម