ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ដោយ​ព្រោះ​យើង​ខ្ញុំ​ជ្រក‌កោន​ក្រោម​ព្រះ‌គុណ​របស់​ព្រះ​ករុណា យើង​ខ្ញុំ​មិន​គួរ​គប្បី​នឹង​ព្រងើយ​កន្តើយ ទុក​ឲ្យ​គេ​បង្អាប់​កិត្តិ‌យស​របស់​ព្រះ‌ករុណា​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ផ្ញើ​សំបុត្រ​នេះ មក​ទូល​ថ្វាយ​ព្រះ‌ករុណា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​យើង​ខ្ញុំ​ជ្រក​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ ទុក​ឲ្យ​គេ​បង្អាប់​កិត្តិយស​របស់​ព្រះ‌ករុណា​ឡើយ ដូច្នេះ ទើប​យើង​ខ្ញុំ​ផ្ញើ​ដំណឹង​ទាំង​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ ដោយ​ព្រោះ​យើង​ខ្ញុំ​ជ្រក‌កោន​ដោយ​ព្រះ‌គុណ​ទ្រង់ ហើយ​មិន​គប្បី​ឲ្យ​យើង​ខ្ញុំ​ព្រងើយបណ្តោយ​ឲ្យ​គេ​បង្អាប់​ដល់​ព្រះ‌កិត្តិយស​របស់​ព្រះ‌ករុណា​ឡើយ បាន​ជា​យើង​ខ្ញុំ​ផ្ញើ​សំបុត្រ​នេះ​មក ទូល​ដល់​ព្រះ‌ករុណា​ថ្វាយ​ទ្រង់​ជ្រាប​ផង

សូមមើលជំពូក

អាល់គីតាប

ដោយ​យើង​ខ្ញុំ​ជ្រក​ក្រោម​ម្លប់​បារមី​របស់​ស្តេច យើង​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ ទុក​ឲ្យ​គេ​បង្អាប់​កិត្តិយស​របស់​ស្តេច​ឡើយ ដូច្នេះ ទើប​យើង​ខ្ញុំ​ផ្ញើ​ដំណឹង​ទាំង​នេះ​មក​ជូន​ស្តេច។

សូមមើលជំពូក



អែសរ៉ា 4:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ក្រុង​នេះឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​គេ​នឹង​លែង​បង់​ពន្ធ​ដារ សួយ‌សារ​អាករ ឬ​ពន្ធ​ផ្លូវ ហើយព្រះករុណា​នឹង​ខាត​បង់​រាជទ្រព្យ​មិន​ខាន។


ដើម្បី​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​នៃ​អយ្យកោ​របស់​ព្រះ‌ករុណា យ៉ាង​នោះ ព្រះ​ករុណា​នឹង​ឃើញ​ក្នុង​សៀវ​ភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ ជា​ទី​ក្រុង​តែង​តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច និង​ដល់​ខេត្ត​នានា ហើយ​ថា កាល​ពី​ចាស់​បុរាណ គេ​តែង​តែ​បង្ក​ឲ្យ​មាន​ចលាចល​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ទី​ក្រុងនេះ​ត្រូវ​គេ​បំផ្លាញខ្ទេច​ខ្ទី​អស់។


គេ​ក៏​មក​រក​អ្នក ដូច​ជា​បណ្ដា‌ជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​អ្នក ដូច​ជា​ប្រជា‌រាស្ត្រ​យើង ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក តែ​មិន​ប្រព្រឹត្ត​តាម​សោះ ដ្បិត​បបូរ​មាត់​គេ​សម្ដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​រក​កម្រៃ​ដល់​ខ្លួន​វិញ។