ពេលនោះ ព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុងជាមួយណាបោត។
អែសរ៉ា 4:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសំណៅនៃសំបុត្រដែលពួកគេបានផ្ញើ៖ «សូមទូលថ្វាយព្រះបាទអើថាស៊ើកសេស ទូលបង្គំយើងខ្ញុំ ជាប្រជាជននៅខាងនាយទន្លេ ៘ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើថ្វាយព្រះចៅអើថាស៊ើកសេស មានដូចតទៅ៖ «ទូលបង្គំយើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំ ជាពួកអ្នកនៅខាងនាយទន្លេ៘ អាល់គីតាប សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើជូនស្តេចអើថាស៊ើកសេស មានដូចតទៅ៖ «យើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។ |
ពេលនោះ ព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុងជាមួយណាបោត។
គេដាក់អាសនានោះទៅលើគ្រឹះចាស់ ដ្បិតគេភ័យខ្លាចដោយព្រោះប្រជាជននៅស្រុកនោះ ហើយគេថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនា គឺគេថ្វាយតង្វាយដុតទាំងព្រឹក ទាំងល្ងាច។
ព្រមទាំងសាសន៍ឯទៀត ដែលព្រះបាទអ័ស្នាផារ ជាស្ដេចដ៏ឧត្តុង្គឧត្តម បានកៀរឲ្យមករស់នៅក្នុងក្រុងនានានៃស្រុកសាម៉ារី និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ ៘»
សូមទូលថ្វាយព្រះករុណាជ្រាបថា ពួកសាសន៍យូដា ដែលបានឡើងចេញពីនគររបស់ព្រះករុណា មកឯយើងខ្ញុំ គេបានទៅឯក្រុងយេរូសាឡិម។ ពួកគេកំពុងតែសាងសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ។ ពួកគេបានសង់កំផែងរួចស្រេចហើយ ហើយឥឡូវនេះ កំពុងតែជួសជុលគ្រឹះទៀតផង។
នេះជាសំណៅសំបុត្រដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខេត្តខាងនាយទន្លេ បានផ្ញើទៅព្រះបាទដារីយុស។
នេះជាសំណៅសំបុត្រដែលព្រះបាទអើថាស៊ើកសេសប្រគល់ជូនសង្ឃអែសរ៉ា ជាស្មៀន គឺជាបុរសម្នាក់ដែលប្រសប់ខាងឯបទបញ្ជារបស់ព្រះយេហូវ៉ា និងច្បាប់របស់ព្រះអង្គ ដល់ពួកអ៊ីស្រាអែល។ សំបុត្រនេះមានសេចក្ដីថា៖
ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។