គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា៖ «ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែគ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក និងជំរំដែលគេចោលប៉ុណ្ណោះ»។
អែសរ៉ា 2:70 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃ ពួកលេវី ប្រជាជនមួយចំនួន ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកអ្នកបម្រើព្រះវិហារ បានរស់នៅតាមទីក្រុងរបស់គេរៀងៗខ្លួន ហើយពួកអ៊ីស្រាអែលឯទៀតៗក៏បានរស់នៅក្នុងទីក្រុងរបស់គេរៀងៗខ្លួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជន ក្រុមចម្រៀង ក្រុមយាមទ្វារ ក្រុមអ្នកបម្រើព្រះវិហារ និងជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកជនខ្លះ ពួកចំរៀង ពួកឆ្មាំទ្វារ នឹងពួកនេធីនិម ក៏បាននៅក្នុងទីក្រុងខ្លួន ហើយពួកអ៊ីស្រាអែលទាំងអស់បាននៅក្នុងទីក្រុងរបស់ខ្លួនដែរ។ អាល់គីតាប ក្រុមអ៊ីមុាំ ក្រុមលេវី ប្រជាជន ក្រុមចំរៀង ក្រុមយាមទ្វារ ក្រុមអ្នកបម្រើម៉ាស្ជិទ និងជនជាតិអ៊ីស្រអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។ |
គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា៖ «ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែគ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក និងជំរំដែលគេចោលប៉ុណ្ណោះ»។
កាលពីមុន ទោះជាកាលនៅពេលព្រះបាទសូលធ្វើជាស្តេច គឺបានលោកនេះហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ាជាព្រះរបស់លោក ទ្រង់បានមានព្រះបន្ទូលមកលោកថា "គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខប្រជារាស្ត្ររបស់យើង"»។
រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម។
នេះជាចំនួនប្រជាជនរបស់ខេត្តនោះ ដែលចេញពីសណ្ឋានជាឈ្លើយ ក្នុងចំណោមអស់អ្នកដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បាននាំជាឈ្លើយទៅស្រុកបាប៊ីឡូន។ ពួកគេបានវិលត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ មកកាន់ទីក្រុងរបស់គេរៀងៗខ្លួន។
ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ប្រជាជនខ្លះ ពួកអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងអស់ បានវិលត្រឡប់ទៅក្រុងរបស់ពួកគេវិញ។ លុះចូលដល់ខែទីប្រាំពីរ ប្រជាជនអ៊ីស្រាអែលបានតាំងទីលំនៅតាមក្រុងរបស់គេរៀងៗខ្លួន។