ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
អែសរ៉ា 2:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចម្រៀង ជាកូនចៅអេសាភ មាន ១២៨ នាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមចម្រៀងជាកូនចៅរបស់លោកអេសាភមាន១២៨នាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកចំរៀង ជាពួកកូនចៅអេសាភ នោះមាន១២៨នាក់ អាល់គីតាប ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន១២៨នាក់ |
ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
ប្អូនប្រុសរបស់គាត់ ឈរនៅខាងស្តាំ ឈ្មោះអេសាភ ដែលជាកូនបេរេគា បេរេគាជាកូនសាំម៉ា
កូនចៅរបស់ពួកអ្នកឆ្មាំទ្វារមាន កូនចៅសាលូម កូនចៅអេធើ កូនចៅថាលម៉ូន កូនចៅអ័កគូប កូនចៅហាធីថា និងកូនចៅសូបាយ រួមទាំងអស់មាន ១៣៩ នាក់។
នៅពេលពួកជាងបានចាក់គ្រឹះព្រះវិហាររបស់ព្រះយេហូវ៉ា ពួកសង្ឃដែលប្រដាប់ដោយសម្លៀកបំពាក់ជាសង្ឃ បានចេញមកទាំងកាន់ត្រែ ហើយពួកលេវី ជាកូនចៅរបស់អេសាភ កាន់ឈិង ដើម្បីសរសើរតម្កើងព្រះយេហូវ៉ា តាមការណែនាំរបស់ព្រះបាទដាវីឌ ជាស្តេចអ៊ីស្រាអែល។
ម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌី សាប់ឌីជាកូនអេសាភ ដែលជាមេដឹកនាំក្នុងការអរព្រះគុណ និងការអធិស្ឋាន និងបាកប៊ូគា ជាមេដឹកនាំរងក្នុងចំណោមបងប្អូនរបស់គាត់ ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាល កាឡាលជាកូនយេឌូថិន។