រួចមកយេហូយ៉ាដា លោកឲ្យស្ដេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហើយឲ្យស្ដេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ។
អែសរ៉ា 10:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមឲ្យយើងខ្ញុំតាំងសញ្ញាជាមួយព្រះនៃយើង ឲ្យយើងខ្ញុំបោះបង់ប្រពន្ធជាសាសន៍ដទៃ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទរបស់លោកម្ចាស់ខ្ញុំ និងអស់អ្នកដែលញាប់ញ័រនឹងបទបញ្ជារបស់ព្រះនៃយើង ហើយសូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមឲ្យបានសម្រេចតាមក្រឹត្យវិន័យចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមឲ្យយើងរាល់គ្នាចុះសញ្ញានឹងព្រះនៃយើងឥឡូវ ឲ្យលែងអស់ទាំងប្រពន្ធ នឹងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទនៃលោកម្ចាស់ខ្ញុំ នឹងពួកអ្នកដែលញាប់ញ័រចំពោះក្រិត្យក្រមរបស់ព្រះនៃយើងខ្ញុំ សូមឲ្យការនោះបានសំរេចតាមក្រិត្យវិន័យ អាល់គីតាប យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយអុលឡោះជាម្ចាស់នៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់អុលឡោះជាម្ចាស់នៃយើង។ សូមឲ្យបានសម្រេចតាមហ៊ូកុំចុះ។ |
រួចមកយេហូយ៉ាដា លោកឲ្យស្ដេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហើយឲ្យស្ដេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ។
ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីយើងរាល់គ្នា។
ព្រះហស្តនៃព្រះក៏បណ្ដាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា ធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
«ចូរទៅសួរដល់ព្រះយេហូវ៉ាឲ្យយើង និងពួកអ្នកដែលសល់នៅក្នុងពួកអ៊ីស្រាអែល ហើយនឹងពួកយូដា ឲ្យយើងបានដឹងពីដំណើរពាក្យនៃគម្ពីរ ដែលប្រទះឃើញនេះ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាដែលបានចាក់មកលើយើងរាល់គ្នា នោះសម្បើមណាស់ ព្រោះបុព្វបុរសយើងរាល់គ្នា មិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះទេ»។
ដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះ ដោយឮព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលទាស់នឹងទីនេះ ហើយនឹងពួកអ្នកនៅទីនេះផង ព្រមទាំងបន្ទ្រោមខ្លួនចុះនៅមុខយើងក៏ហែកអាវ ហើយយំនៅមុខយើងដូច្នេះ នោះយើងបានទទួលស្តាប់តាមឯងហើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាឥឡូវនេះទៅ ហើយប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។ ចូរញែកខ្លួនចេញពីពួកអ្នកនៅស្រុកនេះ និងពីប្រពន្ធជាស្ត្រីសាសន៍ដទៃទៅ»។
អ្នកទាំងអស់នេះ បានរៀបការជាមួយស្ត្រីសាសន៍ដទៃ គេក៏លែងលះពួកនាង ហើយបញ្ជូនឲ្យចេញទៅ រួមទាំងកូនៗរបស់គេផង។:៚
ដូច្នេះ បុរសទាំងអស់ក្នុងពួកយូដា និងបេនយ៉ាមីន បានមកជួបជុំគ្នានៅក្រុងយេរូសាឡិមក្នុងអំឡុងពេលបីថ្ងៃ គឺនៅថ្ងៃទីម្ភៃ ខែទីប្រាំបួន។ មនុស្សទាំងអស់នោះអង្គុយនៅក្នុងទីធ្លា នៅមុខព្រះដំណាក់របស់ព្រះ ទាំងញាប់ញ័រដោយព្រោះដំណើរនោះ និងដោយព្រោះមានភ្លៀងយ៉ាងធំ។
គ្រានោះ អស់អ្នកណាដែលញាប់ញ័រនឹងព្រះបន្ទូលរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាមកជុំវិញខ្ញុំ ដោយព្រោះអំពើក្បត់របស់ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ ក្នុងកាលដែលខ្ញុំអង្គុយស្លុតចិត្ត រហូតដល់ពេលតង្វាយល្ងាច។
នៅលើឯកសារដែលបានបោះត្រានោះ មានឈ្មោះ នេហេមា ជាទេសាភិបាល និងជាកូនហាកាលា បន្ទាប់មក មានសេដេគា
ពួកគេឃើញមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេថា ពួកកូនចៅអ៊ីស្រាអែលត្រូវនៅក្នុងបារាំ ក្នុងវេលាបុណ្យខែទីប្រាំពីរ
ដោយមានហេតុការណ៍ទាំងអស់នេះ យើងខ្ញុំក៏តាំងសញ្ញាមួយយ៉ាងមាំមួនជាលាយលក្ខណ៍អក្សរ ហើយមានពួកមេ ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាលើសេចក្ដីសញ្ញានោះ។
រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
កាលទូលបង្គំគិតអំពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះជើងទូលបង្គំក៏បែរទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ
ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្ដាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសម្គាល់នៅថ្ងាសរបស់ពួកមនុស្សដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»
ត្រូវចុះសញ្ញាជាមួយព្រះយេហូវ៉ាជាព្រះរបស់អ្នក និងសម្បថ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គស្បថនឹងអ្នកនៅថ្ងៃនេះ
គេបានមកជួបលោកយ៉ូស្វេក្នុងជំរំនៅគីលកាល ហើយនិយាយទៅកាន់លោក និងទៅកាន់ពួកអ៊ីស្រាអែលថា៖ «យើងខ្ញុំបានមកពីស្រុកឆ្ងាយ ដូច្នេះ សូមលោកតាំងសញ្ញាជាមួយយើងខ្ញុំផង»។