ក្នុងចំណោមកូនចៅរបស់ប៉ាសហ៊ើរ មានអេលីយ៉ូណាយ ម្អាសេយ៉ា អ៊ីសម៉ាអែល នេថានេល យ៉ូសាបាឌ និងអេលាសារ។
អែសរ៉ា 10:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមពួកលេវី មានយ៉ូសាបាឌ ស៊ីម៉ាយ កេឡាយ៉ា (ហៅកេលីថា) ពេថាហ៊ីយ៉ា យូដា និងអេលាស៊ើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមក្រុមលេវីមានលោកយ៉ូសាបាដ លោកស៊ីម៉ៃ លោកកេឡាយ៉ា ហៅកេលីថា លោកពេថាហ៊ីយ៉ា និងលោកអេលាស៊ើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកលេវី នោះមានយ៉ូសាបាឌ នឹងស៊ីម៉ាយ កេឡាយ៉ា (អ្នកនោះគឺជាកេលីថា) ពេថាហ៊ីយ៉ា យូដា ហើយអេលាស៊ើរ។ អាល់គីតាប ក្នុងចំណោមក្រុមលេវីមានលោកយ៉ូសាបាដ លោកស៊ីម៉ៃ លោកកេឡាយ៉ា ហៅកេលីថា លោកពេថាហ៊ីយ៉ា និងលោកអេលាស៊ើរ។ |
ក្នុងចំណោមកូនចៅរបស់ប៉ាសហ៊ើរ មានអេលីយ៉ូណាយ ម្អាសេយ៉ា អ៊ីសម៉ាអែល នេថានេល យ៉ូសាបាឌ និងអេលាសារ។
ក្នុងចំណោមពួកចម្រៀង មានអេលីយ៉ាស៊ីប។ ក្នុងចំណោមពួកឆ្មាំទ្វារ មានសាលូម ថេលែម និងអ៊ូរី។
នៅថ្ងៃទីបួន យើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃសង្ឃម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយនៅជាមួយលោក មានអេលាសារ ជាកូនភីនេហាស ព្រមទាំងមានយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ។
ព្រមទាំងសាបថាយ និងយ៉ូសាបាឌ ជាមេនៃពួកលេវី ដែលគ្រប់គ្រងលើការងារខាងក្រៅព្រះដំណាក់របស់ព្រះ។
ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា ជាពួកលេវី ជួយពន្យល់ក្រឹត្យវិន័យដល់ប្រជាជន នៅពេលប្រជាជនកំពុងឈរតាមនៅកន្លែងរបស់គេ។