យើងនឹងជួបជាមួយអ្នកនៅទីនោះ ហើយនិយាយជាមួយអ្នកពីលើទីសន្តោសប្រោស នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលនៅលើហិបនៃសេចក្ដីសញ្ញា ដើម្បីប្រាប់អ្នកពីអស់ទាំងសេចក្ដីដែលយើងនឹងបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
អេសេគាល 8:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជានិមិត្តដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅទីនោះ មានទ្រង់ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំ ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជាការជាក់ស្តែង ដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ។ អាល់គីតាប សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលសណ្ឋិតនៅទីនោះ មានទ្រង់ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំដែរ។ |
យើងនឹងជួបជាមួយអ្នកនៅទីនោះ ហើយនិយាយជាមួយអ្នកពីលើទីសន្តោសប្រោស នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលនៅលើហិបនៃសេចក្ដីសញ្ញា ដើម្បីប្រាប់អ្នកពីអស់ទាំងសេចក្ដីដែលយើងនឹងបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
ហោរាយេរេមាទូលព្រះបាទសេដេគាថា៖ «ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងមានព្រះជន្មគង់នៅ ហើយទីក្រុងនេះក៏មិនត្រូវដុតបំផ្លាញដែរ គឺទ្រង់ និងពួកវង្សាក៏បានរួចជីវិតដែរ។
ខណៈនោះ សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលបានឡើងផុតពីចេរូប៊ីន ជាកន្លែងដែលធ្លាប់សណ្ឋិតនៅទៅដល់មាត់ទ្វារព្រះវិហារ ព្រះអង្គមានព្រះបន្ទូលហៅអ្នកម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅនោះ
យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។
ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់