Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 38:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ហោរា​យេរេមា​ទូល​ព្រះបាទ​សេដេគា​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​បំផ្លាញ​ដែរ គឺ​ទ្រង់ និង​ពួក​វង្សាក៏​បាន​រួច​ជីវិត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​យេរេមា​ក៏​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រសិន​បើ​ព្រះ‌ករុណា​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌ករុណា​នឹង​បាន​រួច​ជីវិត ហើយ​ក្រុង​នេះ​នឹង​មិន​ត្រូវ​គេ​ដុត​កម្ទេច​ចោល​ឡើយ រីឯ​ព្រះ‌ករុណា ព្រម​ទាំង​រាជ‌វង្ស​ក៏​នឹង​រស់​រាន​មាន​ជីវិត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​យេរេមា​ទូល​ដល់​សេដេគា​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​ឯ​ពួក​ចៅហ្វាយ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​គង់​ព្រះ‌ជន្ម​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​នឹង​ភ្លើង​ដែរ គឺ​ទ្រង់ នឹង​ពួក​វង្សា​ទ្រង់​នឹង​បាន​រួច​ជីវិត

សូមមើលជំពូក ចម្លង

អាល់គីតាប

17 យេរេមា​ក៏​ជម្រាប​ស្ដេច​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល និង​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: ប្រសិន​បើ​ស្តេច​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្តេច​នឹង​បាន​រួច​ជីវិត ហើយ​ក្រុង​នេះ​នឹង​មិន​ត្រូវ​គេ​ដុត​កំទេច​ចោល​ឡើយ រីឯ​ស្តេច ព្រម​ទាំង​រាជ‌វង្ស​ក៏​នឹង​រស់​រាន​មាន​ជីវិត​ដែរ។

សូមមើលជំពូក ចម្លង




យេរេមា 38:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អូន​ត្រូវ​ប្រាប់​គេ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​ជា‌មួយ​បង​ដោយ​ព្រោះ​អូន ហើយ​ឲ្យ​បង​បាន​រួច​ជីវិត ដោយ‌សារ​អូន​ផង»។


ព្រះបាទ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​មាតា ពួក​ជំនិត និង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ចេញ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន គឺ​នៅ​ឆ្នាំ​ទី​ប្រាំបី​ក្នុង​រាជ្យ​ទ្រង់ ដែល​ស្តេច​បាប៊ី‌ឡូន​ចាប់​យក​បាន។


នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ដែល​យេហូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​ម្ភៃ​ប្រាំពីរ ខែ​ទី​ដប់​ពីរ អេវីល-មេរូដាក​ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ឡើង​សោយ‌រាជ្យ ហើយ​ក៏​ប្រោស​មេត្តា​ដល់​យេហូយ៉ា‌គីន​ជា​ស្តេច​យូដា ដោយ​ដោះ​ចេញ​ពី​គុក​នៅ​ឆ្នាំ​នោះ


សូម​ឲ្យ​សេចក្ដី​នោះ​បាន​តាំង​ឡើង ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​តម្កើង​ឡើង​ជា​ដរាប ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដល់​ពួក​អ៊ីស្រា‌អែល ហើយ​ពូជ​ពង្ស​របស់​ព្រះបាទ​ដាវីឌ ក៏​បាន​ខ្ជាប់‌ខ្ជួន​នៅ​ចំពោះ​ព្រះ‌អង្គ​ដែរ។


គ្រា​នោះ អស់​អ្នក​ណា​ដែល​ញាប់‌ញ័រ​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​មក​ជុំ​វិញ​ខ្ញុំ ដោយ​ព្រោះ​អំពើ​ក្បត់​របស់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​កាល​ដែល​ខ្ញុំ​អង្គុ​យ​ស្លុត​ចិត្ត រហូត​ដល់​ពេល​តង្វាយ​ល្ងាច។


ព្រះ‌អង្គ​មាន​គំនិត​តែ​មួយ តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន? ការ​អ្វី​ដែល​ព្រះ‌អង្គ​ចង់​ធ្វើ ព្រះ‌អង្គ​ក៏​ធ្វើ។


ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ព្រះ‌អង្គ​បែរ​មក​វិញ ហើយ​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌​មក សូម​ប្រោស​ប្រណី​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង


ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


ខ្ញុំ​ក៏​បាន​ទូល​ដល់​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា តាម​គ្រប់​ទាំង​ពាក្យ​នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម ទៅ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន និង​ប្រជា‌រាស្ត្រ​របស់​គេ​ចុះ នោះ​នឹង​បាន​រួច​ជីវិត


កុំ​ស្តាប់​តាម​គេ​ឡើយ ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​ចុះ នោះ​នឹង​បាន​រួច​ជីវិត តើ​មាន​ទំនង​អ្វី ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ខូច‌បង់?


ប៉ុន្តែ ប្រសិន​បើ​សាសន៍​ណា ឬ​នគរ​ណា ដែល​មិន​ព្រម​បម្រើ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន​នេះ ហើយ​មិន​ព្រម​ឱន​ក​ទទួល​នឹម​របស់​ស្តេច​បាប៊ីឡូន យើង​នឹង​ធ្វើ​ទោស​ដល់​សាសន៍​នោះ​ដោយ​ដាវ ដោយ​អំណត់ និង​អាសន្ន‌រោគ ទាល់​តែ​យើង​បាន​ធ្វើ​ឲ្យ​គេ​សូន្យ​បាត់ ដោយ​ដៃ​របស់​ស្តេច​នោះ។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា។


«ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ណា​ដែល​កៀច​នៅ​ក្នុង​ទី​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ ឬ​ដោយ​អាសន្ន‌រោគ តែ​អ្នក​ណា​ដែល​ចេញ​ផុត​ពី​ពួក​ខាល់ដេ នោះ​នឹង​បាន​រស់ ជីវិត​អ្នក​នោះ​ដូច​រួច​ពី​សង្គ្រាម ហើយ​រស់​នៅ​តទៅ។


ពេល​នោះ គេ​យក​បាន​ក្រុង​យេរូសាឡិម​ហើយ មន្ត្រី​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្ដាល គឺ​មាន​នើកាល-សារេស៊ើរ សាំកា-នេបូរ សាសេគិម រ៉ាប​សារីស នើកាល-សារេស៊ើរ រ៉ាបម៉ាក់ ព្រម​ទាំងមន្ត្រីឯ​ទៀតទាំង​ប៉ុន្មាន​របស់​ស្តេច​បាប៊ីឡូន។


កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ និង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា៖ កុំ​ខ្លាច​នឹង​បម្រើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នេះ ហើយ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ។


ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ​នេះ ទាស់​នឹង​ព្រលឹង​របស់​ខ្លួន​ដូច្នេះ? ជា​ការ​ដែល​កាត់​ពួក​អ្នក​រាល់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង និង​កូន​នៅ​បៅ ចេញ​ពី​ពួក​យូដា ឥត​ទុក​ឲ្យ​មាន​ណា​មួយ​នៅ​សល់​ឡើយ។


នៅ​ទី​នោះ​ឃើញ​មាន​សិរី‌ល្អ​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​វាល​ពី​មុន​នោះ ។


ដូច្នេះ យើង​នឹង​នាំ​អ្ន​ក​រាល់​គ្នា​ទៅ​ជា​ឈ្លើយ​នៅ​ខាង​នាយ​ក្រុង​ដាម៉ាស នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មាន​នាមថា ព្រះ​នៃ​ពួក​ពល​បរិវារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម