គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។
អេសេគាល 7:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំង របស់យើងដែរ និងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីមានចោរប្លន់ ហើយប្រមាថសម្បត្តិក្នុងដំណាក់របស់យើងក្ដី ក៏យើងមិនរវីរវល់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំងរបស់អញដែរ នឹងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។ អាល់គីតាប ទោះបីមានចោរប្លន់ ហើយប្រមាថសម្បត្តិក្នុងដំណាក់របស់យើងក្ដី ក៏យើងមិនរវីរវល់ដែរ។ |
គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀម! ឱព្រះអម្ចាស់អើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ!
យើងនឹងកម្ចាត់កម្ចាយគេនៅចំពោះពួកខ្មាំងសត្រូវ ហាក់ដូចជាមានខ្យល់ពីទិសខាងកើតផាត់ទៅ ឯយើងនឹងបែរខ្នងដាក់គេ មិនមែនបែរមុខមើលគេ ក្នុងវេលាដែលគេមានសេចក្ដីវេទនានោះឡើយ។
អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចតង្វាយថ្វាយដល់ព្រះដទៃនោះ។
ដ្បិតគេបានបោះបង់យើង ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ បុព្វបុរសគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញដោយឈាមមនុស្ស ដែលឥតមានទោសដែរ។
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ