ទ្រង់បានស្អាងអាសនានៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា៖ «យើងនឹងតាំងឈ្មោះរបស់យើង នៅក្រុងយេរូសាឡិមនេះ»។
អេសេគាល 7:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគ្រឿងលម្អរបស់គេ បានតាំងឡើងឲ្យមានសេចក្ដីរុងរឿង តែគេបានធ្វើរូបពីរបស់គួរស្អប់ខ្ពើម និងរបស់គួរឆ្អើមរបស់គេនៅក្នុងនោះវិញ បានជាយើងធ្វើឲ្យរបស់គេទៅជារបស់មិនស្អាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួត ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ ហេតុនេះហើយបានជាយើងធ្វើឲ្យ គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគ្រឿងដ៏លំអរបស់គេ នោះទ្រង់បានតាំងឡើងឲ្យមានសេចក្ដីរុងរឿង តែគេបានធ្វើរូបនៃអស់ទាំងរបស់គួរស្អប់ខ្ពើម នឹងរបស់គួរឆ្អើមរបស់គេ នៅក្នុងទីនោះវិញ បានជាអញធ្វើឲ្យត្រឡប់ដូចជារបស់ស្មោកគ្រោកដល់គេ អាល់គីតាប គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួត ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ ហេតុនេះហើយបានជាយើងធ្វើឲ្យ គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។ |
ទ្រង់បានស្អាងអាសនានៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា៖ «យើងនឹងតាំងឈ្មោះរបស់យើង នៅក្រុងយេរូសាឡិមនេះ»។
ទ្រង់ក៏យករូបព្រះធ្លាក់ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រទ្រង់ថា យើងនឹងតាំងឈ្មោះយើង ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡិម ដែលយើងបានរើសពីគ្រប់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបម្រុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ។
មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្ដាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម។
ប៉ុន្ដែ មានពួកសង្ឃជាច្រើន ព្រមទាំងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ជាមនុស្សចាស់ៗដែលបានឃើញព្រះដំណាក់ជំនាន់មុន នាំគ្នាយំជាខ្លាំង នៅពេលឃើញគេចាក់គ្រឹះព្រះដំណាក់នេះ តែក៏មានមនុស្សជាច្រើនស្រែកហ៊ោដោយអរសប្បាយដែរ
គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយល្អក្រៃលែង នៅទិសខាងជើង គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ ជាទីអំណរដល់ផែនដីទាំងមូល។
ពេលនោះ អ្នករាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់អ្នក និងមាសដែលស្រោបរូបសិត ទុកជារបស់ស្មោកគ្រោកវិញ អ្នកនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា «ចូរចេញឲ្យផុតទៅ»។
ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលបុព្វបុរសរបស់យើងខ្ញុំបានសរសើរដល់ព្រះអង្គ នោះត្រូវគេដុតចោលហើយ ទីកន្លែងដែលយើងខ្ញុំពេញចិត្តទាំងអស់ ក៏ត្រូវខូចអស់ដែរ។
ហេតុនោះ យើងនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះយើង គឺជាទីដែលអ្នករាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសអ្នកផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកយើង គេបានដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ដើម្បីធ្វើឲ្យអាប់ឱន។
ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ របស់នាង ជាពួកមនុស្សដែលព្រះអង្គបានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ព្រះអង្គឡើយ
ម្ដេចបានជាព្រះអម្ចាស់គ្របបាំងកូនស្រី នៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលព្រះអង្គខ្ញាល់! ព្រះអង្គបានទម្លាក់លម្អរបស់អ៊ីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ព្រះអង្គមិននឹកចាំពីកំណល់កល់ព្រះបាទរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គខ្ញាល់នោះទេ។
ព្រះអម្ចាស់បានបោះបង់អាសនារបស់ព្រះអង្គចោល ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ព្រះអង្គដែរ ព្រះអង្គបានប្រគល់កំផែងព្រះរាជវាំងទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់។
ពួកអ្នកនឹងមកទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចេញ។
អ្នកបានយកសម្លៀកបំពាក់របស់អ្នកទៅធ្វើជាទីសក្ការៈ តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏ឥតមានដែរ។
អាហារដែលយើងបានឲ្យដល់អ្នក គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលយើងឲ្យសម្រាប់ចិញ្ចឹមអ្នក អ្នកបានថ្វាយដល់រូបទាំងនោះ សម្រាប់ជាក្លិនឈ្ងុយ គឺយ៉ាងនោះដែលអ្នកបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
មួយទៀត នាងបានធ្វើការយ៉ាងនេះដល់យើង គឺបានធ្វើឲ្យទីបរិសុទ្ធរបស់យើងស្មោកគ្រោកទៅនៅថ្ងៃមួយនោះ ព្រមទាំងបង្អាប់ថ្ងៃសប្ប័ទរបស់យើងផង។
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
ដូច្នេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងបន្ថយអ្នកកាន់តែតិចទៅ ភ្នែកយើងនឹងមើលអ្នក ដោយឥតប្រណី ហើយយើងនឹងមិនអាណិតមេត្តាដល់អ្នកឡើយ ព្រោះអ្នកបានបង្អាប់ទីបរិសុទ្ធរបស់យើង ដោយរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមទាំងប៉ុន្មានរបស់អ្នក។
យើងនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំង របស់យើងដែរ និងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
ព្រះអង្គក៏បង្គាប់ថា៖ «ចូរបង្អាប់វិហារចុះ ត្រូវសម្លាប់គេឲ្យទីលានបានពេញដោយសាកសព។ ទៅ! ចូរចេញទៅចុះ!»។ ដូច្នេះ គេក៏ចេញទៅប្រហារនៅក្នុងទីក្រុង។
ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ? ចុះឥឡូវនេះ តើឃើញយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា? តើមិនឃើញព្រះវិហារនេះមើលទៅដូចជាគ្មានអ្វីសោះទេឬ?
រួចគេឌានមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយដល់អ្នករាល់គ្នា គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលអ្នករាល់គ្នារឹបអូសយកបាន មកឲ្យខ្ញុំ» (ដ្បិតខ្មាំងសត្រូវសុទ្ធតែមានក្រវិលមាស ព្រោះគេជាកូនចៅអ៊ីសម៉ាអែល)។
ដូច្នេះ គេឌានក៏យកមាសទាំងនោះទៅធ្វើជាអេផូឌមួយ ដាក់នៅក្នុងទីក្រុងរបស់លោក គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានផិតតាមរបស់នោះ ហើយរូបនោះបានក្លាយទៅជាអន្ទាក់ដល់គេឌាន និងក្រុមគ្រួសាររបស់លោក។