ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះ ទាល់តែក្បាលលាមួយលក់ថ្លៃប៉ែតសិបសេកែល ហើយអាចម៍ព្រាបមួយកំប៉ុងលក់ថ្លៃប្រាំសេកែល
អេសេគាល 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយើងប្រើព្រួញជាសេចក្ដីអំណត់ ព្រួញបំផ្លាញដែលយើងនឹងចាត់មកលើអ្នករាល់គ្នា យើងនឹងធ្វើឲ្យមានអំណត់កាន់តែច្រើនឡើងៗទៅលើអ្នក ហើយនឹងផ្តាច់ស្បៀងអាហាររបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ប្រជាជនរបស់អ្នក បណ្ដាលឲ្យគេឈឺចុកចាប់ ដូចមានព្រួញបាញ់រះទៅលើពួកគេឲ្យវិនាស។ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ពួកគេ កាន់តែខ្លាំងឡើង ដោយបំផ្លាញស្បៀងអាហារដែលពួកគេបានបង្ការទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺក្នុងកាលដែលអញនឹងចាត់ប្រើព្រួញដ៏អាក្រក់នៃសេចក្ដីអំណត់ ដែលសំរាប់បំផ្លាញ ជាសេចក្ដីដែលអញនឹងចាត់មកលើឯងរាល់គ្នា នោះអញនឹងធ្វើឲ្យសេចក្ដីអំណត់អត់ចំរើនឡើង ដល់ឯង ហើយនឹងផ្តាច់ស្បៀងអាហាររបស់ឯងរាល់គ្នាបង់ អាល់គីតាប យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ប្រជាជនរបស់អ្នក បណ្ដាលឲ្យគេឈឺចុកចាប់ ដូចមានព្រួញបាញ់រះទៅលើពួកគេឲ្យវិនាស។ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ពួកគេ កាន់តែខ្លាំងឡើង ដោយបំផ្លាញស្បៀងអាហារដែលពួកគេបានបង្ការទុក។ |
ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះ ទាល់តែក្បាលលាមួយលក់ថ្លៃប៉ែតសិបសេកែល ហើយអាចម៍ព្រាបមួយកំប៉ុងលក់ថ្លៃប្រាំសេកែល
ព្រះអង្គរៀបចំអាវុធទុកប្រហារគេរួចហើយ ព្រមទាំងធ្វើព្រួញភ្លើងទុកសម្រាប់បាញ់ផង។
ដ្បិតមើល៍! ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គដកយកទីពឹងចេញពីក្រុងយេរូសាឡិម និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ និងទឹកផឹកអស់រលីងទៅ
នៅថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ គ្មានអាហារសម្រាប់បណ្ដាជនសោះ។
«កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងយើង ដោយប្រព្រឹត្តរំលងអ្វី រួចយើងលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះ
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ យើងនឹងផ្តាច់ស្បៀងពួកក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹង ហើយព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ព្រមទាំងភ័យញាប់ញ័រ។
អ្នកនឹងឃើញការប្រៀនប្រដៅ ដែលនាំឲ្យសាសន៍ទាំងឡាយដែលនៅជុំវិញត្មះតិះដៀលអ្នក និងតក់ស្លុត ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ដោយកំហឹងយ៉ាងឃោរឃៅ ហើយបន្ទោសខ្លាំងៗ (យើងនេះគឺយេហូវ៉ា បានចេញវាចាហើយ)។
យើងនឹងចាត់អំណត់ សត្វកំណាចមកលើអ្នករាល់គ្នា សត្វនោះនឹងប្រហារកូនចៅរបស់អ្នករាល់គ្នា ហើយនឹងមានទាំងអាសន្នរោគ និងឈាមមកកណ្ដាលអ្នករាល់គ្នាដែរ យើងនឹងនាំដាវមកលើអ្នក យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ»។
កាលណាយើងបានផ្តាច់ស្បៀងអាហារពីអ្នករាល់គ្នាចេញ នោះស្ត្រីដប់នាក់នឹងដុតនំបុ័ងឲ្យអ្នកនៅក្នុងឡតែមួយ ហើយគេនឹងថ្លឹងនំបុ័ងឲ្យអ្នកបរិភោគ អ្នករាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ ។