ក្រោយពេលដែលឡុតបែកចេញទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខឡើងឥឡូវ ហើយមើលពីកន្លែងដែលអ្នកនៅ ឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទៅទិសខាងកើត និងទិសខាងលិចទៅ!
អេសេគាល 46:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែងមួយនៅចុងបន្ទប់នោះខាងលិច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក បុរសនោះនាំខ្ញុំចូលតាមច្រកមួយនៅក្បែរខ្លោងទ្វារ ក្នុងបន្ទប់ដ៏សក្ការៈដែលបម្រុងទុកសម្រាប់ពួកបូជាចារ្យ គឺបន្ទប់ដែលបែរមុខទៅរកទិសខាងជើង។ ខ្ញុំឃើញកន្លែងមួយនៅកៀនខាងក្នុង គឺនៅខាងលិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែង១នៅចុងបន្ទប់នោះខាងលិច អាល់គីតាប បន្ទាប់មក បុរសនោះនាំខ្ញុំចូលតាមច្រកមួយនៅក្បែរខ្លោងទ្វារ ក្នុងបន្ទប់ដ៏សក្ការៈដែលបម្រុងទុកសម្រាប់ពួកអ៊ីមុាំ គឺបន្ទប់ដែលបែរមុខទៅរកទិសខាងជើង។ ខ្ញុំឃើញកន្លែងមួយនៅកៀនខាងក្នុង គឺនៅខាងលិច។ |
ក្រោយពេលដែលឡុតបែកចេញទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខឡើងឥឡូវ ហើយមើលពីកន្លែងដែលអ្នកនៅ ឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទៅទិសខាងកើត និងទិសខាងលិចទៅ!
នៅពីមុខបន្ទប់ទាំងប៉ុន្មាន មានកន្លែងដើរ ទទឹងដប់ហត្ថ ខាងក្នុងក៏មានផ្លូវមួយហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង។
នៅក្រោមបន្ទប់ទាំងនោះ មានផ្លូវចូលពីខាងកើត តាមដែលអ្នកណាចូលមកពីទីលានខាងក្រៅ។